អេហ្ស៊ីបនាំចេញការផ្តើមគំនិតអំពីបទឈប់បាញ់ថ្មីមួយនៅតំបន់ Gaza

Chia sẻ

(VOVworld) – នាថ្ងៃទី ២៥ សីហា មន្ត្រីជាន់ខ្ពស់មមិន
បញ្ចេញឈ្មោះមួយនាក់បានឲ្យដឹងថា៖ បណ្ដាអ្នកសម្រុះ
សម្រួលរបស់អេហ្ស៊ីបបាននាំចេញការផ្តើមគំនិតអំពីបទឈប់
បាញ់មួយនៅតំបន់ Gaza។


អេហ្ស៊ីបនាំចេញការផ្តើមគំនិតអំពីបទឈប់បាញ់ថ្មីមួយនៅតំបន់ Gaza - ảnh 1
អេហ្ស៊ីបនាំចេញការផ្តើមគំនិតអំពីបទឈប់បាញ់ថ្មីមួយនៅតំបន់ Gaza (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ សីហា មន្ត្រីជាន់ខ្ពស់មមិនបញ្ចេញឈ្មោះមួយនាក់បានឲ្យ
ដឹងថា៖ បណ្ដាអ្នកសម្រុះសម្រួលរបស់អេហ្ស៊ីបបាននាំចេញការផ្តើមគំនិតអំពីបទឈប់
បាញ់មួយនៅតំបន់ Gaza។ តាមនោះ អនុញ្ញាត្តឲ្យទំនិញមនុស្សធម៌ត្រូវបានដឹកជញ្ជូន តាមរយៈច្រកទ្វាព្រំដែនមួយចំនួននៅតំបន់នេះ។ ភាគីប៉ាឡេស្ទីនរួមមានចលនាឥស្លាម
Hamas ត្រៀមខ្លួនជាស្រេចយល់ព្រមនឹងកិច្ចព្រមព្រៀងដូច្នេះក្នុងករណី អ៊ីស្រាអែលយល់
ព្រម។ មន្ត្រីនោះក៏បានឲ្យដឹងថែមទៀតថា៖ ភាគីនានានឹងពិភាក្សា អំពីការខ្វែងគំនិតក្នុង
រយៈពេល ១ ខែខាងមុខ។ ក្នុងពេលនោះ អេហ្ស៊ីបអាចអញ្ជើញ ក្រុមចរចារប៉ាឡេស្ទីន
វិលត្រឡបមកតុចរចារវិញនៅទីក្រុងគែរក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ។ បទឈប់
បាញ់នៅតំបន់ Gaza រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានបំផ្លិចបំផ្លាញ នាថ្ងៃទី ១៩
សីហា កន្លងទៅ បន្ទាប់ពីបណ្ដាអ្នកសម្រុះសម្រួលកណ្ដាលអេហ្ស៊ីបមិនអាចដោះស្រាយ
ការស្វែងគំនិតរវាងភាគីទាំង ២ ទេ៕

ប្រតិកម្មទៅវិញ