អ៊ីស្រាអែលគ្រោង​នឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយប្រទេសរ៉ាប់ផ្សេងទៀត

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្តែងក្តីសង្ឃឹមអំពីអនាគតដ៏រុងរឿងមួយសម្រាប់អ៊ីស្រាអែលជាមួយប្រទេសជិតខាងអារ៉ាប់។
អ៊ីស្រាអែលគ្រោង​នឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយប្រទេសរ៉ាប់ផ្សេងទៀត - ảnh 1 ប្រធានាធិបតី Trump បានប្រកាសអំពីការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងអ៊ីស្រាអែល - UAE នៅសេតវិមាន (រូបថត៖ Whitehouse.gov)

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃទី ១៦ ខែសីហាបានប្រកាសពីលទ្ធភាព នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត បន្ទាប់ពីកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីសប្តាហ៍មុនជាមួយ អេមីរ៉ាតអារ៉ាប់រួម (UAE) ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានសម្តែង ក្តីសង្ឃឹមអំពីអនាគត ដ៏រុង រឿងមួយសម្រាប់អ៊ីស្រាអែលជាមួយប្រទេសជិតខាងអារ៉ាប់។

សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងរវាង UAE និង អ៊ីស្រាអែលត្រូវបានប្រទេសអារ៉ាប់និងអន្តរជាតិអបអរសាទរ ព្រមទាំងចាត់ទុកថា នេះគឺជាការចាប់ផ្តើមគួរឲ្យលើកទឹកចិត្តសម្រាប់សន្តិភាព ហើយបញ្ចប់ស្ថានភាពជម្លោះ ជម្រុញកំណើនសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងរវាងបណ្ដាប្រជាជន៕

ប្រតិកម្មទៅវិញ