អូស្រ្តាលីសាកពិសោធន៍វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយទទួលបានលទ្ធផលវិជ្ជមាន

Chia sẻ
(VOVWORLD) - លទ្ធផលនៃដំណាក់កាលសាកពិសោធន៍ដំបូងនៃវ៉ាក់សាំងបង្ការ កូវីដ ១៩ លើបុគ្គលិកនៃក្រុមហ៊ុន Novavax ក្នុងប្រទេសអូស្ត្រាលី កំពុងបង្ហាញនូវលទ្ធផលវិជ្ជមាន។ 

បុគ្គលិកសុខាភិបាលចំនួន ១៣០ នាក់ នៅទីក្រុង Melbourne និង Brisbane ក្នុងប្រទេសអូស្រ្តាលីបានចូលរួមក្នុងដំណាក់កាលសាកល្បងដំបូងលើវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រអាមេរិក Novavax។ លទ្ធផលតេស្តដំបូងបានបង្ហាញថា អ្នកដែលចាក់វ៉ាក់សាំងពិសោធន៏កំហាប់បន្សាបអង្គបដិប្រាណច្រើនជាង ៤ ដង បើប្រៀបធៀបនឹងក្រុមអ្នកជំងឺចំនួន ៣២ នាក់ ដែលបានជាសះស្បើយពីការឆ្លងកូវីដ ១៩។ ប្រតិកម្មបន្ទាប់បន្សំ ត្រូវបានដោះស្រាយអស់រយៈពេលជាច្រើនថ្ងៃ ហើយគ្មាននរណាម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឡើយ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយ ១,៦ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Novavax សម្រាប់ជំរុញការធ្វើតេស្តនិងការរៀបចំផែនការផលិតកម្មវ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ ដោយមានគោលដៅ ផលិតបាន ១០០ លានដូស នៅត្រឹមខែមករាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ