អ.ស.បអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ទល់នឹងបទល្មើសបរិស្ថាន

Chia sẻ
(VOVworld) - ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវ
របៀបវារៈអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០៣០ សំដៅនាំមក
នូវសន្តិភាព ភាពសម្បូររុងរឿងនិងសេចក្ដីថ្លៃថ្នូរ សំរាប់
មនុស្សគ្រប់រូបលើផែនដីនោះ គឺប្រទេសទាំងអស់ត្រូវ
មានការទទួលខុសត្រូវការពារបរិស្ថាន ទោះជាសម័យសន្តិភាពឬសម័យសង្គ្រាមក៏ដោយ។
អ.ស.បអំពាវនាវឲ្យសហគមន៍អន្តរជាតិទប់ទល់នឹងបទល្មើសបរិស្ថាន - ảnh 1
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon (រូបថត៖AFP)

(VOVworld) - ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវរបៀបវារៈអភិវឌ្ឍន៍និរន្តរ
ភាពឆ្នាំ២០៣០ សំដៅនាំមកនូវសន្តិភាព ភាពសម្បូររុងរឿងនិងសេចក្ដីថ្លៃថ្នូរសំរាប់
មនុស្សគ្រប់រូបលើផែនដីនោះ គឺប្រទេសទាំងអស់ត្រូវមានការទទួលខុសត្រូវការពារ
បរិស្ថាន ទោះជាសម័យសន្តិភាពឬសម័យសង្គ្រាមក៏ដោយ។នេះជាសារដែលត្រូវ
បាននាំចេញដោយអគ្គលេខាធិការអ.ស.បលោក Ban Ki-moon ក្នុង ឱកាសទិវាពិភព
លោកទប់ស្កាត់ស្ថានការណ៍ធ្វើអាជីវកម្មបរិស្ថានក្នុងកាលៈទេសៈសង្គ្រាមនិងជំ
លោះប្រដាប់អាវុធ ថ្ងៃទី៦ វិច្ចិកា។លោកអគ្គេលខាធិការអ.ស.ប សង្កត់ធ្ងន់ថា ស្ថាន
ការណ៍គ្រប់គ្រងយ៉ាងធូររលុងនូវបរិស្ថាននិងធនធានធម្មជាតិ អាចរួមចំណែក
បង្កាត់ភ្លើងជំលោះ ដោយសារតែភាគីចូលរួមប្រយុទ្ធអាចធ្វើអាជីវកម្ម ធនធានធម្ម
ជាតិដើម្បីរកប្រាក់បម្រើសង្គ្រាម។ប្រទេសទាំងអស់ត្រូវរួមដៃរួមកម្លាំងប្រយុទ្ធ
ប្រឆាំងនឹងបទល្មើសបរិស្ថាន ហើយបញ្ចប់ស្ថានការណ៍ធ្វើអាជីវកម្មប្រភពធនធាន
ធម្មជាតិខុសច្បាប់ផងដែរ៕

ប្រតិកម្មទៅវិញ