អ.ស.បអំពាវនាវឲ្យប្រទេសនានាលើពិភពលោកបង្កើនការទទួលជនភៀសខ្លួននិងជួយឧបត្ថម្ភគេសម្របខ្លួនក្នុងសង្គម

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងសន្និសីទកាសែតនៅទីស្នាក់ការអ.ស.បនៅទីក្រុង ញូវយ៉កនោះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានឲ្យដឹងថា បើទោះបីជាបរិមាណជនភៀសខ្លួនកាន់តែកើនឡើងៗហើយការពារជនភៀស ខ្លួនជាកាតព្វកិច្ចតាមការកំណត់របស់ច្បាប់អន្តរជាតិក្ដី ប៉ុន្តែមានប្រទេសកាន់តែ ច្រើនបានបិទច្រកទ្វារព្រំដែនហើយបដិសេធទទួលជនភៀសខ្លួន។
អ.ស.បអំពាវនាវឲ្យប្រទេសនានាលើពិភពលោកបង្កើនការទទួលជនភៀសខ្លួននិងជួយឧបត្ថម្ភគេសម្របខ្លួនក្នុងសង្គម - ảnh 1ជនភៀសខ្លួនអ៊ីរ៉ាក់នៅប៉ែកខាងត្បូងទីក្រុង Mosul នាថ្ងៃទី២៥ ឧសភា (រូបថត៖AFP/TTXVN) 

លោក Guterres បានសំដែងការព្រួយបារម្ភចំពោះការលេចឡើងនៃនិន្នាការស្អប់ជនបរ ទេស ប្រកាន់ជាតិសាសន៍ ដែលបណ្ដាលឲ្យជនភៀសខ្លួនត្រូវចោទប្រកាន់ថា ជា ការគំរាមកំហែងភេរវកម្ម៕

ប្រតិកម្មទៅវិញ