អ.ស.បអនុម័តលើសន្ធិសញ្ញាសកលស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (រូបថត៖AP) |
(VOVworld) - សន្ធិសញ្ញាសកលស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ត្រូវបាន អនុម័តនៅអ.ស.ប នាថ្ងៃទី៧ កក្កដា។នេះជាលើកដំបូងដែលអ.ស.បមានសន្ធិ សញ្ញាអន្តរជាតិហាមឃាត់លើគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍន៍ សាកល្បង កែច្នៃ ផលិត កាន់កាប់ ផ្ទុកបម្រុង ប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អាវុធ នុយក្លេអ៊ែរ។ក្រៅពីនោះ នៅពេលចូលរួមសន្ធិសញ្ញានេះ ប្រទេសសមាជិកនឹង ត្រូវសន្យាថា មិនទុកឲ្យប្រទេសផ្សេងៗដំឡើងឬដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅ លើដែនដីនិងនៅតំបន់ក្នុងវិសាលភាពយុត្តាធិការរបស់ខ្លួនផងដែរ។ប៉ុន្តែ អាមេរិក អង់គ្លេស បារាំងនិងមហាអំណាច នុយក្លេអ៊ែរផ្សេងៗទៀតមិនចូលរួមចរចារលើសន្ធិសញ្ញានេះទេ។
សន្ធិសញ្ញានេះគ្រោងនឹងត្រូវបានចុះហត្ថលេខានាថ្ងៃទី២០ កញ្ញា ខាងមុខ នេះ ហើយនឹងចូលជាធរមានជាផ្លូវការនៅពេលបានប្រទេសចំនួន៥០អនុម័ត។ ក្រោយពីសន្ធិសញ្ញានេះត្រូវបានអនុម័តមក ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអ.ស.ប បានឲ្យដឹងថា ការទទួលបាន សន្ធិសញ្ញាពោលខាងលើបានផ្សាយចេញសារនយោបាយមួយដ៏សែនសំខាន់ស្ដីពី ការប្ដេជ្ញាចិត្តនិងបំណងប្រាថ្នារបស់ប្រជាជនលើទូទាំងពិភពលោកសំដៅលុប បំបាត់អាវុធនុយក្លេអ៊ែរទាំងអស់៕