|
រូបថតៈ THX/TTXVN |
(VOVworld)- ក្នុងឱកាសទិវាគ្រួសារអន្តរជាតិ(ថ្ងៃទី១៥ឧសភា) អគ្គលេខាធិការ
អ.ស.បលោកBan Ki-moon បានអំពាវនាវថា ដល់ពេលផ្លាស់ប្តូបណ្តាគោលការ ណ៍ក្នុងសង្គមដែលមាននិន្នាការគាំទ្រសិទ្ធិត្រួតត្រារបស់បុរសចំពោះនារី និងការ
រើសអើងរវាងសមាជិកក្នុងគ្រួសារ។ លោកឲ្យដឹងថែមទៀតថា ការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមយុត្តិធម៌គឺអាស្រ័យទៅលើក្របខ័ណ្ឌគតិយុត្តិដ៏យុត្តិធម៌ គាំទ្រ
សីទ្ធិរបស់នារី និងកុមារ។ ប្រធានបទនៃទិវាគ្រួសារអន្តរជាតិឆ្នាំនេះ គឺបុរសគួរធ្វើ
ជាអំរែក ដោយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់សមភាពភេទ សិទ្ធិរបស់កុមារ ក្នុងគ្រួសារទំនើបផងដែរ។
ឆ្នាំ១៩៩១ មហាសន្និបាតអ.ស.បបានអនុម័តលើសេចក្តីសម្រេចចិត្ត១ ដោយយកថ្ងៃទី១៥ឧសភាជារៀងរាល់ឆ្នាំធ្វើជាទិវាគ្រួសារអន្តរជាតិ សំដៅលើក កំពស់មនសិការអំពីបណ្តាបញ្ហាគ្រួសារ និងបង្កើនលទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការអនុវត្តគោលនយោបាយអំពីរាល់បញ្ហាទាក់ទិនដល់គ្រួសារ៕