ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានអះអាងសារជាថ្មីអំពីគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាមលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តមិនលះបង់សុខុមាលភាព វឌ្ឍនភាព យុត្តិធម៌សង្គម និងការពារបរិស្ថាន ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះទេ។ ដើម្បីរួមចំណែកក្នុងដំណើរការនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព វិលមកចំគោលដៅ និងទាន់ពេលវេលា។ លោកនាយករដ្ឋមន្ត្រីបានចែករំលែកជាមួយអង្គប្រជុំសំណើរចំនួន ៣ ពោលគឺ ទីមួយ ផ្តោតលើការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរពណ៌បៃតង និងការផ្លាស់ប្តូរថាមពល។
នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ បានចូលរួមសម័យប្រជុំពិភាក្សាអំពីការអភិវឌ្ឍនិរន្តរភាព ការផ្លាស់ប្តូរថាមពល និងបិទកិច្ចប្រជុំកំពូលជី ២០ ឆ្នាំ ២០២៤។ រូបថត៖ VOV |
ទីពីរ លោកនាយករដ្ឋមន្ត្រីស្នើឱ្យផ្តោតលើការជំរុញការវិនិយោគលើប្រជាជនដោយមានទស្សនៈស្របគ្នានៃការយកមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ កម្លាំងជំរុញ និងធនធានដ៏សំខាន់បំផុតនៃការអភិវឌ្ឍន៍។ ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគំរូវិនិយោគប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដោយប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការបំប្លែងថាមពល។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ក៏បានប្រកាសចំពោះអង្គប្រជុំថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដៃគូសម្រាប់កំណើនបៃតងនិងគោលដៅសកល (P4G) នៅខែមេសា ឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញថ្លែង នៅក្នុងសម័យប្រជុំពិភាក្សាអំពីការអភិវឌ្ឍនិរន្តរភាព ការផ្លាស់ប្តូរថាមពល និងបិទកិច្ចប្រជុំកំពូលជី ២០ ឆ្នាំ ២០២៤។ រូបថត៖ VOV |
ក្រោមការដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះនិង កិច្ចខិតខំប្រឹងប្រែងទុកការខ្វែងគំនិតនៅមួយអន្លើ កិច្ចប្រជុំកំពូលជី ២០ ឆ្នាំនេះ បានបិទតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំដោយសង្កត់ធ្ងន់លើសារនៃសាមគ្គីភាពអន្តរជាតិ និងការលើកកម្ពស់ពហុនិយមរួមគ្នា រួមដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕