ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក ផាន វ៉ាន់យ៉ាង បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពកំពូលចំពោះទំនាក់ទំនងជាមួយឡាវ; មានបំណង ចង់ឲ្យលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវថងលូន ស៊ីសូលីត បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ផាន វ៉ាន់ យ៉ាង បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត។ រូបថត៖ VOV |
ចំណែកលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីតបានវាយតម្លៃខ្ពស់ចំពោះប្រពៃណី និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកនិងបច្ចុប្បន្ន; ស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តលើកតម្កើងប្រពៃណីទំនៀមទំលាប់របស់ខ្លួន សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តពិធីសារ កម្មវិធីនិងផែនការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរ និងបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសារៈសំខាន់ប្រវត្តិសាស្ត្រ សារៈសំខាន់នៃទំនាក់ទំនងឡាវ-វៀតណាម ទំនាក់ទំនងសាមគ្គីភាពក្នុងជួរកងទ័ព។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាង ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ សូណៃ ស៊ីផាន់ដូន។ រូបថត៖ VOV |
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឡាវ សូណៃ ស៊ីផាន់ដូន លោករដ្ឋមន្ត្រី ផាន វ៉ាន់ យ៉ាង បានជម្រាបជូននាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសគឺជោគជ័យដ៏ធំធេងនៃជំនួបប្រាស្រ័យមិត្តភាពជាតិលើកទី២ នៅបន្ទប់ព្រំដែនវៀតណាម-ឡាវ បានកើតឡើងកាលពីខែតុលាឆ្នាំមុន។ នាយករដ្ឋមន្ត្រី លោកសូណៃ ស៊ីផាន់ដូន បានថ្លែងអំណរគុណវៀតណាមចំពោះការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ឡាវក្នុងដំណើរការទទួលបន្ទុកជាប្រធានអាស៊ានឆ្នាំ ២០២៤; អះអាងថា ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ឡាវ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសលោក ផាន វ៉ាន់ យ៉ាង ជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ច័ន្ទសាម៉ន ចាន់យ៉ាឡាត។ រូបថត៖ VOV |
នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី ផាន វ៉ាន់ យ៉ាង បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក ច័ន្ទសាម៉ន ចាន់យ៉ាឡាត។ ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាល២០២៥-២០២៩ និងផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ដែលបានចុះហត្ថលេខា៕