អ.ស.បព្រមានអំពីទំនាក់ទំនងរវាង Boko Haram និង IS

Chia sẻ
(VOVworld) - ក្នុងសេចក្ដីប្រកាសមួយចេញនាថ្ងៃទី១៣
 ឧសភា ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានព្រមានអំពី
ការតភ្ជាប់រវាងក្រុមឧទ្ទាមអ៊ីស្លាម Boko Haram នៅទ្វីប
អាហ្វ្រិកជាមួយអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស
ព្រមទាំងសំដែងការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌នៅកំរិតគួរឲ្យភ័យខ្លាចដែល Boko Haram បង្កឡើងនៅតំបន់។
អ.ស.បព្រមានអំពីទំនាក់ទំនងរវាង Boko Haram និង IS - ảnh 1
ក្រុមឧទ្ទាម Boko Haram (រូបថត៖ibtimes.co.uk)

(VOVworld) - ក្នុងសេចក្ដីប្រកាសមួយចេញនាថ្ងៃទី១៣ ឧសភា ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បបានព្រមានអំពីការតភ្ជាប់រវាងក្រុមឧទ្ទាមអ៊ីស្លាម Boko Haram នៅទ្វីប
អាហ្វ្រិកជាមួយអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស ព្រមទាំងសំដែងការព្រួយបារម្ភ
អំពីវិបត្តិមនុស្សធម៌នៅកំរិតគួរឲ្យភ័យខ្លាចដែល Boko Haram បង្ក ឡើងនៅតំបន់។
តាមក្រុមប្រឹក្សាសន្តិសុខថា សកម្មភាពរបស់ Boko Haram បន្ត បំផ្លិចបំផ្លាញខឿន
សន្តិភាពនិងស្ថិរភាពនៅតំបន់អាហ្វ្រិកកណ្ដាលនិងអាហ្វ្រិកខាងលិច ដែល
បណ្ដាលឲ្យពលរដ្ឋនីហ្សេរីយ៉ាជាង២លាននាក់ត្រូវជម្លៀសចេញពីផ្ទះ ៤៥ម៉ឺននាក់
ទៀតទៅភៀសខ្លួននៅប្រទេសជិតខាង និងជាង៤លាននាក់នៅ ប្រទេសនានា
ជុំវិញបឹង ​Chad ត្រូវប្រឈមមុខនឹងវិបត្តិសន្តិសុខស្បៀងអាហារ។ក្រុមប្រឹក្សាសន្តិ
សុខក៏បានអំពាវនាវឲ្យប្រទេសសមាជិកទាំង១៥ចូលរួមកងកម្លាំងរួមប្រឆាំងនឹង
Boko Haram ជំរុញកិច្ចសហប្រតិបតិ្តការយោធានៅក្នុងតំបន់ដើម្បី តាមចាប់និង
កំទិចទីស្នាក់ការរបស់ក្រុមឧទ្ទាមនេះផងដែរ៕

ប្រតិកម្មទៅវិញ