អ.ស.បកំណត់កាលវិភាគសំរាប់វង់ចរចារសន្តិភាពអំពីបញ្ហាស៊ីរីនាពេលខាងមុខ

Chia sẻ
(VOVworld) - បើទោះបីជា មិនមានជំហានលោតផ្លោះ
ណាមួយក្ដី ប៉ុន្តែបេសកជនពិសេសអ.ស.បលោក
Staffan De Mistura អះអាងថា ភាគីទាក់ទិននានាបាន
នាំចេញរបៀបវាៈដ៏ច្បាស់ លាស់ដើម្បីឆ្ពោះទៅ
ដំណោះស្រាយខាងនយោបាយសំរាប់ជំលោះដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះ។
អ.ស.បកំណត់កាលវិភាគសំរាប់វង់ចរចារសន្តិភាពអំពីបញ្ហាស៊ីរីនាពេលខាងមុខ - ảnh 1
ខ្មាន់កាំភ្លើងនៃភាគីប្រឆាំងនៅស៊ីរី (រូបថត៖AFP/TTXVN)

(VOVworld) - នាយប់ថ្ងៃទី៣ មិនា វង់ចរចារថ្មីបំផុតអំពីបញ្ហាស៊ីរីក្រោមការ
គាំពាររបស់អ.ស.បនៅទីក្រុងហ្សឺណែវ បានបញ្ចប់ក្រោយរយៈពេល៨ថ្ងៃ។បើទោះ
បីជា មិនមានជំហានលោតផ្លោះណាមួយក្ដី ប៉ុន្តែបេសកជនពិសេសអ.ស.បលោក
 Staffan De Mistura អះអាងថា ភាគីទាក់ទិននានាបាននាំចេញរបៀបវាៈដ៏ច្បាស់
លាស់ដើម្បីឆ្ពោះទៅដំណោះស្រាយខាងនយោបាយសំរាប់ជំលោះដែលបានអូស
បន្លាយក្នុងអំឡុង៦ឆ្នាំកន្លងទៅនៅប្រទេសមជ្ឈឹមបូព៌ានេះ។ថ្លែងមតិទៅកាន់មជ្ឈ
ដ្ឋានអ្នកយកព័ត៌មាន លោក De Mistura ឲ្យដឹងថា ខ្លឹមសារនៅក្នុងរបៀបវារៈនេះ
នឹងរួមមានវិស័យចំនួន៤ ក្នុងនោះមានបញ្ហាប្រឆាំងភេរវកម្មដូចសំណូមពររបស់
 រដ្ឋាភិបាលស៊ីរី។តាមលោក Mistura ថា បណ្ដាជំនួបចរចារនៅទីក្រុង Astana ក្រោម
សហអធិបតីភាពរបស់រុស្ស៊ី ទួរគីនិងអ៊ីរ៉ង់នោះ នឹងជាសកម្មភាពគាំទ្រ សំរាប់វង់
ចរចារសន្តិភាព ហើយដោះស្រាយការរក្សាបទឈប់បាញ់ កសាងទំនុកទុកចិត្ត
និងសកម្មភាពប្រឆាំងភេរវកម្ម៕

ប្រតិកម្មទៅវិញ