អ.ស.ប. សម្តែងការព្រួយបារម្មណ៍ចំពោះស្ថានភាព បាត់សន្តិសុខនៅអាមេរិកឡាទិន

Chia sẻ
(VOVworld) – អ.ស.ប.  សម្តែងការព្រួយបារម្មណ៍ចំពោះ
ស្ថានភាពបាត់សន្តិសុខនៅអាមេរិកឡាទិន
អ.ស.ប.  សម្តែងការព្រួយបារម្មណ៍ចំពោះស្ថានភាព បាត់សន្តិសុខនៅអាមេរិកឡាទិន - ảnh 1
អ.ស.ប. សម្តែងការព្រួយបារម្មណ៍ចំពោះស្ថានភាពបាត់សន្តិសុខនៅអាមេរិកឡាទិន​
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុង New York អាមេរិក កម្មវិធីអភិវឌ្ឍន៍
របស់ អ.ស.ប.  (UNDP) បានប្រកាសរបាយការណ៍ស្តីអំពីស្ថានភាពសន្តិសុខនៅ បណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទិន ហើយចាត់ទុកថា៖ ទោះបីជា ជីវភាពខាង សេដ្ឋកិច្ចសង្គមត្រូវបានកែលំអរជាច្រើនក្តីប៉ុន្តែ តំបន់នេះនៅជាទីកន្លែងអស្ថិរភាព ខាងសន្តិសុខបំផុតមួយលើសកលលោក។ តាមរបាយការណ៍ពោលខាងលើថា៖
ក្នុងរយៈពេល ១០​ ឆ្នាំ កន្លងមក ចំនួនបទល្មើសបានកើនឡើងយ៉ាងខ្លាំងក្នុងតំបន់
អាមេរិកឡាទិក។ ចំនួនមនុស្សត្រូវបានសម្លាប់បានកើនឡើង ១ លាននាក់ ក្នុង
ដំណាក់កាល ២០០០-២០១០។ តាម UNDP ថា៖ ស្ថានភាពអស្ថិរភាពខាងសន្តិសុខ
នេះកំពុងរារាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់បណ្ដាប្រទេសអាមេរិក ឡាទិន។ បណ្ដាអ្នកជំនាញការរបស់ UNDP បានចាត់ទុកថា៖ ក្រៅពីការអនុវត្តវិធានការត្រួត
ពិនិត្យនិងប្រយុទ្ធប្រឆាំងនឹងបទល្មើស ប្រទេសអាមេរិកឡាទិននានាត្រូវជំរុញការ
អភិវឌ្ឍន៍សេដ្ឋកិច្ចថែមទៀត បង្រួញគម្លាតរវាងអ្នកមាអ្នកក្រ ក្នុងសង្គម។ តាមនោះ សភាពការណ៍បទល្មើសនិងសម្លាប់មនុស្សនឹងត្រូវបានកាត់បន្ថយ៕

ប្រតិកម្មទៅវិញ