|
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្លែងមតិក្នុងពិធីបើកសម័យពិភាក្សាពេញ
អង្គនៃសម័យប្រជុំលើក ទី ៦៨ មហាសន្និបាត អ.ស.ប. (Image: Vietnam+) |
(VOVworld) – ថ្លែងមតិក្នុងពិធីបើកសម័យពិភាក្សាពេញអង្គនៃសម័យប្រជុំលើក ទី ៦៨ មហាសន្និបាត អ.ស.ប. ដែលបានចាប់ផ្តើម នាថ្ងៃទី ២៤ កញ្ញា (តាមម៉ោង វៀតណាម) អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានចាត់ទុកថា៖ ពិភពលោកត្រូវមាន
របៀបវារៈអភិវឌ្ឍន៍ថ្មីមួយ ដែលមានចរិតលក្ខណៈសកល ក្នុងនោះការកាត់បន្ថយ
ភាពក្រីក្រគឺជាអទិភាពជួរមុខ។ លោក Ban Ki-moon ក៏បានដាស់តឿនបណ្ដាថ្នាក់ដឹក
នាំលើសកលលោកខំប្រឹងប្រែងទប់ស្កាត់ការឡើងជណ្តើរនៃសង្គ្រាមនៅស៊ីរីតាមរយៈ
ការបញ្ឈប់ផ្តល់អាវុធសំរាប់ភាគីទាក់ ទិននានានិងឆ្ពោះទៅការចរចារសន្តិភាពមួយ។
លោក Ban Ki-moon ក៏បានអំពាវ នាវឲ្យក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. អនុម័តលើសេ
ចក្តីសម្រេចចិត្តមួយដែលទាក់ទិនដល់ការព្រមព្រៀងរវាងអាមេរិកនិងរុស្ស៊ីអំពីការ
ដាក់ឃ្លាំងអាវុធគីមីនៅ ស៊ីរីក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិ។ ក្នុង
ពេលនោះ ប្រធានាធិបតីអាមេរិក លោក Barack Obama បានចាត់ទុកថា៖ អ៊ីរ៉ង់ត្រូវមាន
សកម្មភាពជាក់ស្តែងសំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរនៃប្រទេសនេះយ៉ាងឆាប់ៗ។
ស្តីពីបញ្ហានៅស៊ីរី ប្រធានាធិបតី Barack Obama បានព្រមានថា៖ រដ្ឋាភិបាលនៃប្រធានា
ធិបតីស៊ីរី លោក Bashar al-Assad នឹងទទួលនូវផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើ ប្រទេស
នេះមិនបំផ្លាញចោលឃ្លាំងអាវុធគីមីទេនេះ។ លោក Barack Obama បានសន្យាបន្តដោះ
ស្រាយជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ប្រធានាធិបតីអាមេរិកក៏បានប្រកាស
នឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីការពារផលប្រយោធន៍របស់
អាមេរិកក្នុងតំបន់មជ្ឈឹមបូរព៌ារ ផងដែរ៕