បេសកជនពិសេសរបស់អ.ស.ប ទទួលបន្ទុកបញ្ហានៅតំបន់ Great Lakes លោក Xia Huang (រូបថត៖ THX/TTXVN) |
ទោះបីជាការផ្ទេរអំណាចដោយសន្តិវិធីត្រូវបានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកាលពីខែធ្នូឆ្នាំ ២០១៨ នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ ក៏ដោយ ប៉ុន្តែស្ថានភាពអំពើ ហឹង្សាជាពិសេសនៅភាគខាងកើតនៃប្រទេសនេះគឺនៅតែបណ្តាលឱ្យប្រជាជន ត្រូវតែចាកចេញពីផ្ទះរបស់ពួកគេ ហើយត្រូវស្វែងរកលំនៅដ្ឋានថ្មី សម្បីតែធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាងក៏មានដែរ។
ប្រជាជនភាគច្រើននៃប្រទេសនេះ បានភៀសខ្លួនទៅរស់នៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលនាបច្ចុប្បន្ន ជនភៀសខ្លួនមកពីកុងហ្គោមានចំនួន ៤០ ម៉ឺននាក់ផងដែរ៕