អាស៊ានកសាងផែនការសហគមន៍វប្បធម៌សង្គម

Chia sẻ
(VOVworld)-សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៥ (ASCC-15) បានបើកនាថ្ងៃទី៤មិថុនានៅខេត្ត Luangprabang ប្រទេសឡាវ។ 
អាស៊ានកសាងផែនការសហគមន៍វប្បធម៌សង្គម - ảnh 1
នាយកមន្ត្រីឡាវ លោក Thongloune Xixulit ថ្លែងមតិនៅក្នុងសន្និសីទ

(VOVworld)-សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៥
 (ASCC-15) បានបើកនាថ្ងៃទី៤មិថុនានៅខេត្ត Luangprabang ប្រទេសឡាវ។ ថ្លែង
មតិនៅក្នុងសន្និសីទ​នេះ នាយកមន្ត្រីឡាវ លោក Thongloune Xixulit បានសង្កត់
ធ្ងន់ថា៖

“សន្និសីទក្រុមប្រឹក្សាសហគមន៍វប្បធម៌សង្គមអាស៊ានលើកទី១៥នេះជាការគូស
សញ្ញាសំ​ខាន់។ រដ្ឋមន្ត្រីទាំងអស់នឹងពិនិត្យនូវឯកសារសំខាន់ៗដាក់ជូនអង្គប្រជុំ
កំពូលអាស៊ាន លើកទី២៨នាខែកញ្ញាខាងមុខនៅក្រុងវៀងច័ន្ទ ជាពិសេសគឺសេច
ក្កីថ្លែងការណ៍វៀងច័ន្ទ ស្តីពីការផ្លាស់ប្តូរពីការងារមិនផ្លូវការទៅជាការងារផ្លូវការ
ឆ្ពោះទៅការជម្រុញការងារធ្វើ និរន្តរភាពក្នុងអាស៊ាន សេចក្តីថ្លែងការណ៍វៀងច័ន្ទ​
ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអំពី បេតិកភ័ណ្ឌវប្បធម៏ក្នុងអាស៊ាននិងឯក
សារសំខាន់មួយចំនួនទៀត”។

        បញ្ចប់សន្និសីទ រដ្ឋមន្ត្រីទាំងអស់បានចេញសេចក្តីថ្លែងាការណ៍រួមនិងឯក
ភាពលើ ខ្លឹមសារនៃសន្និសីទ ជាពិសេសគឺសេចក្តីថ្លែងការណ៍ក៏ដូចជាអនុវត្តផែន
ការមេស្តីពីសហគម ន៍វប្បធម៌សង្គមអាស៊ាន ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ាន
ពិនិត្យនិងអនុម័តជាឯកឆ័ន្ទ៕

ប្រតិកម្មទៅវិញ