កៀរគរថវិកាជាង ៤,៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វប្បធម៌ ដំណាក់កាល ២០២៥-២០៣០

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១ វិច្ឆិកា ក្នុងសម័យប្រជុំលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានបង្ហាញសំណើរសម្រាប់សេចក្តីសម្រេចគោលការណ៍វិនិយោគក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាលឆ្នាំ២០២៥-២០៣៥។

កម្មវិធីនេះត្រូវបានអនុវត្តនៅទូទាំងប្រទេស និងនៅប្រទេសមួយចំនួនដែលមានទំនាក់ទំនងនិងការផ្លាស់ប្តូរវប្បធម៌យូរអង្វែងជាមួយវៀតណាម ហើយមានប្រជាជនវៀតណាមរស់នៅ ធ្វើការ និងសិក្សាយ៉ាងច្រើន។ កម្មវិធីនេះបានផ្តោតលើសកម្មភាពក្នុងវិស័យវប្បធម៌និងសិល្បៈមកពីថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងមជ្ឈមណ្ឌលវប្បធម៌វៀតណាមមួយចំនួននៅបរទេស។ ធនធានសរុបដែលត្រូវបានកៀរគរដើម្បីអនុវត្តកម្មវិធីសម្រាប់ដំណាក់កាលឆ្នាំ ២០២៥-២០៣០ ត្រូវបានរំពឹងថានឹងមានចំនួន ១២២.២៥០ ពាន់លានដុង (ជាង ៤,៨ ពាន់លានដុល្លារអាមេរិក)។

កៀរគរថវិកាជាង ៤,៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វប្បធម៌ ដំណាក់កាល ២០២៥-២០៣០ - ảnh 1រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបង្ហាញសំណើរសម្រាប់សេចក្តីសម្រេចគោលការណ៍វិនិយោគក្នុងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌ដំណាក់កាលឆ្នាំ២០២៥-២០៣៥។ រូបថត៖ រដ្ឋសភា

ពិភាក្សាអំពីខ្លឹមសារនេះ គណៈប្រតិភូបានចាត់ទុកដា ការអនុវត្តកម្មវិធីនាពេលនេះ បានបំពេញមូលដ្ឋាននយោបាយ ច្បាប់ វិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែង។ ក្នុងចំណោមគោលដៅនិងភារកិច្ចជាអាទិភាព ត្រូវបង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍវប្បធម៌ ដូច្នេះវប្បធម៌អាចក្លាយជាកម្លាំងផ្ទៃក្នុងនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។

ទាក់ទិននឹងសំណើវិនិយោគនិងសាងសង់មជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅបរទេស គណៈប្រតិភូបានឯកភាពជាគោលការណ៍លើខ្លឹមសារនេះ ប៉ុន្តែមានមតិមួយចំនួនដែលស្នើឲ្យរដ្ឋាភិបាលគួរពិចារណាដោយប្រុងប្រយ័ត្នលើគោលការណ៍វិនិយោគ ធានាលទ្ធភាព ប្រសិទ្ធភាព និងភាពសមស្របនៃធនធានដែលមានស្រាប់។

មុននោះ នៅព្រឹកថ្ងៃទី ៣១ តុលា រដ្ឋសភាបានពិភាក្សាលើខ្លឹមសារមួយចំនួនដែលមានមតិផ្សេងៗគ្នានៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការបង្ការ ពន្លត់អគ្គីភ័យ និងការងារជួយសង្គ្រោះបន្ទាន់៕

ប្រតិកម្មទៅវិញ