សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ថ្កោលទោសការសាកល្បងមីស៊ីល​របស់កូរ៉េខាងជើង

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងបានជួបសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ៣១ ខែតុលា ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ចំពោះការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបីបានឲ្យដឹងថា ទង្វើរបស់កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយបានអំពាវនាវឱ្យប្រទេសនេះ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្ករឿងហេតុនិងអស្ថិរភាព ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ និងតំបន់ផ្សេងៗទៀតនៅលើពិភពលោក។

សេចក្តីថ្លែងការណ៍រួម អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ថ្កោលទោសការសាកល្បងមីស៊ីល​របស់កូរ៉េខាងជើង - ảnh 1មីស៊ីលផ្លោងអន្តរទ្វីប Hwasong-១៨ ត្រូវាបនបាញ់បង្ហោះសាកល្បងនៅខែធ្នូ ឆ្នាំ ២០២៣។ រូបថត៖ KCNA

អាមេរិក និងជប៉ុនបានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះឧបទ្វីបកូរ៉េដែលរួបរួមគ្នា ប្រកបដោយសេរីភាព និងសន្តិភាព។ សេចក្តីថ្លែងការណ៍រួមបានអំពាវនាវឱ្យកូរ៉េខាងជើងវិលត្រលប់ទៅរកការសន្ទនាភ្លាមមួយរំពិច ហើយបានសង្កត់ធ្ងន់ថា ការសន្ទនាគឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងក៏បានរិះគន់កូរ៉េខាងជើងចំពោះការបញ្ជូនទាហានទៅរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍រួម អាមេរិកក៏បានអះអាងជាថ្មីនូវការសន្យាការពារកូរ៉េខាងត្បូង និងជប៉ុនជាមួយនឹងសមត្ថភាពទាំងអស់ដែលមានស្រាប់  រួមទាំងនុយក្លេអ៊ែរផងដែរ។ ប្រទេសទាំងបីក៏បានសង្កត់ធ្ងន់ថា ពួកគេនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ដើម្បីទប់ស្កាត់និងឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង៕


ប្រតិកម្មទៅវិញ