អ៊ីស្រាអែល​បំផ្លាញ​​ទីស្នាក់​ការមួយ​កន្លែង​របស់​ UNRWA ខណៈដែល​ក្រុម​ហេសបូឡា​បាន​វាយ​បក​យ៉ាង​ខ្លាំង​ក្លា

Chia sẻ
(VOVWORLD) - ស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាបានកើនឡើងនៅពេលដែលកាលពីថ្ងៃទី ៣១ ខែតុលា កងទ័ពអ៊ីស្រាអែលបានបំផ្លាញការិយាល័យរបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅជំរុំ Nur Shams ជាយក្រុង Tulkarm នៅតំបន់ West bank។ 

យោងតាមលោក Nihad al-Shawish ប្រធានផ្នែកសេវាកម្មនៃជំរុំ Nur Shams កងកម្លាំងអ៊ីស្រាអែលបានប្រើប្រាស់គ្រឿងចក្រឈូសឆាយ ដើម្បីបំផ្លាញការិយាល័យ UNRWA ដែលមានទីតាំងនៅកណ្តាលជំរុំ។ ជំរុំ Nur Shams គឺជាទីតាំងសម្រាប់សាលារៀនចំនួនពីររបស់ UNRWA សម្រាប់កុមារានិងកុមារី ដែលមានសិស្សជាង ១.៥០០នាក់កំពុងសិក្សា។ លើសពីនេះ ជំរុំក៏មានមណ្ឌលវេជ្ជសាស្ត្រមួយ ដែលផ្តល់សេវាថែទាំសុខភាពជាមូលដ្ឋាន ដែលគ្រប់គ្រងដោយ UNRWA ដើម្បីបំពេញតម្រូវការថែទាំសុខភាពបន្តពូជ ទារកទើបកើតមក កុមារ និងការពិនិត្យព្យាបាលជាទូទៅ។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើសកម្មភាពនេះទេ។

អ៊ីស្រាអែល​បំផ្លាញ​​ទីស្នាក់​ការមួយ​កន្លែង​របស់​ UNRWA ខណៈដែល​ក្រុម​ហេសបូឡា​បាន​វាយ​បក​យ៉ាង​ខ្លាំង​ក្លា - ảnh 1ទាហានអ៊ីស្រាអែលដើរល្បាត នៅទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន UNRWA នៅក្នុងតំបន់ហ្គាហ្សា។ រូបថត៖ AFP/TTXVN

នៅថ្ងៃទី ៣១ ខែតុលា កងកម្លាំង Hezbollah ពីប្រទេសលីបង់ បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ចូលទៅក្នុងតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារដោយក្រុម Hezbollah បានសម្លាប់ជនស៊ីវិល ៧នាក់ក្នុងប្រទេសនេះ ដែលកួសសញ្ញាថ្ងៃដែលមានការស្លាប់និងរងរបួសធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយឆ្នាំកន្លងទៅ៕


ប្រតិកម្មទៅវិញ