|
អាស៊ាន-EU ពិភាក្សាអំពីការជំរុញតភ្ជាប់ក្នុងតំបន់(TTXVN) |
(VOV)_នារាត្រីថ្ងៃទី ២៤ កុម្ភះ នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំទីក្រុង Brussels ប៊ែលហ្សីក បានប្រព្រឹត្តទៅជំនួបប្រាស្រ័យ ស្ដីពីការបង្កើនតភ្ជាប់តំបន់រវាង
អាស៊ានិង EU។ ទន្ទឹមនឹងនោះត្រៀមរៀបចំអោយការងាររៀបចំសន្និសីទរដ្ឋមន្ត្រីការ
បរទេស អាស៊ាន-EU នាពេលខាងមុខនេះ។ នៅទីនេះ ឯកអគ្គរដ្ឋទូតនៃ បណ្ដាប្រទេស
អាស៊ាន ប្រចាំនៅទីក្រុង Brussels និងដំណាង EU នានា បានវាយតំលៃខ្ពស់ការផ្តើមគំនិតថ្មីរបស់វៀតណាម ដែលបានរៀបចំជំនួបប្រាស្រ័យនេះ។ បណ្ដាដំណាង បានឯកភាពអនុវត្តរាល់វិធានការ ដើម្បីលើកកំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការរ
វាងតំបន់ទាំងពីរ និងឯកភាពចាត់ទុកថា៖ទំនាក៉ទំនងសហប្រតិបត្តិការរវាងអាស៊ាននិ
ង EU កំពុងមានការបោះជំហានអភិវឌ្ឍន៍ល្អ ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។ ដោយមា
នតួ នាទីជាអ្នកសម្រុះសម្រួលទំនាក់ទំនងសន្ទនារវាង អាស៊ាន-EU ឯកអគ្គរដ្ឋទូត Pham
Sanh Chau បានសង្កត់ធ្ងន់ថា៖បណ្ដាប្រទេសអាស៊ាន ត្រូវខំប្រឹងប្រែងជាងទៀត ដើម្បីបង្កើនសកម្មភា ពតភ្ជាប់ក្នុងតំបន់ អំពីសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៏
សង្គម …ល៕