អ៊ូស្ត្រាលីកោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីប្រឆាំងជំទាស់ការបង្កើតតំបន់ ADIZ

Chia sẻ

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្រសួងការបរទេសនិង
ពាណិជ្ជកម្មអ៊ូស្ត្រាលី បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំ
នៅ Canberra ដើម្បីសម្តែងការព្រួយបារម្ហរបស់រដ្ឋាភិបាល
អ៊ូស្ត្រាលី

អ៊ូស្ត្រាលីកោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីប្រឆាំងជំទាស់ការបង្កើតតំបន់ ADIZ - ảnh 1
រដ្ឋមន្ត្រីការបរទេសអ៊ូស្ត្រាលី លោកស្រី Julie Bishop (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៦ វិច្ឆិកា ក្រសួងការបរទេសនិងពាណិជ្ជកម្មអ៊ូស្ត្រាលី បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅ Canberra ដើម្បីសម្តែងការព្រួយបារម្ហ
របស់រដ្ឋាភិបាលអ៊ូស្ត្រាលីនិងស្នើឲ្យប៉េកាំងពន្យល់ច្បាស់លាស់អំពីការបង្កើត តំបន់ហាមឃាត់ហោះហើរនៅសមុទ្រ  Hoa Tung  (ADIZ)។ រដ្ឋមន្ត្រីការបរទេស
អ៊ូស្ត្រាលី លោកស្រី Julie Bishop បានសង្កត់ធ្ងន់ថា៖ កាយវិការរបស់ចិនមិនសម ស្របនឹងកាលៈទេសៈតានតឹងក្នុងតំបន់នាបច្ចុប្បន្ននិងអាចបំផ្លាញស្ថិរភាពនៅ
ទីនេះ។ លោកស្រី  Julie Bishop បានលើកច្បាស់ថា៖ អ៊ូស្ត្រាលីប្រឆាំងជំទាស់ រាល់សកម្មភាពដោយឯតោភាគីនិងមានចរិតលក្ខណៈចាប់បង្ខំសំដៅផ្លាស់ប្តូរ
ស្ថានភាពលើសមុទ្រ Hoa Tung។ ក្នុងសេចក្តីប្រកាសអំពីការបង្កើត ADIZ លើ
សមុទ្រ Hoa Tung របស់ចិនដែលបាននាំចេញ នាថ្ងៃទី ២៣ វិច្ឆិកា ត្រូវទទួល
ប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីជប៉ុននិងកូរ៉េខាងត្បូង។ អាមេរិកក៏បានឡើង
សម្លេងរិះគន់ការបង្កើតតំបន់ ADIZ របស់ចិន ហើយចាត់ទុកថា៖ កាយវិការ
នេះបានបង្កភាពតានតឹងក្នុងតំបន់និងជះឥទ្ធិពលអាក្រក់ដល់ផលប្រយោជន៍
របស់អាមេរិក ក៏ដូចជា សម្ព័ន្ធមិត្តនៅទីនេះ ផងដែរ៕

ប្រតិកម្មទៅវិញ