អ៊ីរ៉ង់អះអាង​​ថា ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ​គឺ​មាន​ប្រយោជន៍​សម្រាប់​​គ្រប់​ភាគី

Chia sẻ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani នៅថ្ងៃទី ២៨ ខែសីហា បានប្រកាសថា ទីក្រុងតេហេរ៉ង់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលដៅសម្រេចឲ្យបានកិច្ចព្រមព្រៀងមួយនៅទីក្រុងវីយ៉ែន (អូទ្រីស) ពីព្រោះការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ គឺមានប្រយោជន៍សម្រាប់គ្រប់ភាគីទាំងអស់។
អ៊ីរ៉ង់អះអាង​​ថា ការ​ស្ដារ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ​គឺ​មាន​ប្រយោជន៍​សម្រាប់​​គ្រប់​ភាគី - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani។ (រូបថត៖ IRNA/TTXVN)

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីរបស់លោកលោក Nasser Kanaani ដែលបានឲ្យដឹងថា ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានឈ្មោះថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) បានដោះស្រាយបញ្ហាស្ទើរតែទាំងអស់ ទាក់ទងនឹងការស្ដារឡើងវិញនូវព្រមព្រៀងនេះ។ លោកបានបញ្ជាក់ថា វឌ្ឍនភាពនៃការចរចារហូតមកដល់ពេលនេះបាន ឆ្លុះបញ្ចាំងពីទិសដៅវិជ្ជមាន និងឆ្ពោះទៅមុខ ហើយនៅមានបញ្ហារសើបនិងសំខាន់មួយចំនួនដែលត្រូវការដោះស្រាយនៅក្នុងការចរចា។ លោកបានសម្តែងក្តីសង្ឃឹមថា ភាគីអាមេរិកនឹងធ្វើសកម្មភាពប្រកបដោយភាពឈ្លាសវៃ និងមានសុច្ឆន្ទៈនយោបាយដើម្បីធ្វើសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងគិតគូរដល់បំណង់ប្រាថ្នារបស់អ៊ីរ៉ង់៕

 

ប្រតិកម្មទៅវិញ