អ៊ីរ៉ង់សង្កត់ធ្ងន់ថា មិនស្វែងរកកិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ក្នុង​ការ​ចរចានុយក្លេអ៊ែរឡើយ

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថា ការចរចានឹងទទួលបានវឌ្ឍនភាព ដោយផ្នែកលើមតិយោបល់ និងការព្រមព្រៀងជំនាញ ហើយតាមនោះនឹងបង្កើតកិច្ចព្រមព្រៀងដ៏ល្អមួយ ដោយឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។
អ៊ីរ៉ង់សង្កត់ធ្ងន់ថា មិនស្វែងរកកិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ក្នុង​ការ​ចរចានុយក្លេអ៊ែរឡើយ - ảnh 1រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian (រូបថត៖ AFP/VNA)

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian កាលពីថ្ងៃទី ៦ កុម្ភៈបានឲ្យដឹងថា សហរដ្ឋអាមេរិកគ្មានឥរិយាបទណាមួយ ដូចជាលក្ខខ័ណ្ឌ ចម្បងក្នុងការចរចានៅទីក្រុងវីយែន (អូទ្រីស) ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ព្រមទាំងសង្ត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់មិនស្វែងរកកិច្ចព្រមព្រៀងបណ្តោះអាសន្នក្នុងការចរចានោះឡើយ។

នៅក្នុងបទសម្ភាសន៍មួយនៅលើទូរទស្សន៍រដ្ឋ IRIB លោក Abdollahian បានឲ្យដឹងថា អ៊ីរ៉ង់មិនទាន់ឃើញពីគំនិតផ្ដូចផ្ដើមដ៏ម៉ឺងម៉ាត់ណាមួយពីភាគីសហរដ្ឋអាមេរិកឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបន្ថែមថា ការចរចានឹងទទួលបានវឌ្ឍនភាព ដោយផ្នែកលើមតិយោបល់ និងការព្រមព្រៀងជំនាញ ហើយតាមនោះនឹងបង្កើតកិច្ចព្រមព្រៀងដ៏ល្អមួយ ដោយឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន។ លោកបានឲ្យដឹងទៀតថា អ៊ីរ៉ង់បានស្វែងរកកិច្ចព្រមព្រៀងដ៏រឹងមាំមួយ ពោលគឺមិនស្វែងរកកិច្ចព្រមព្រៀងបណ្ដុះអាសន្ត ដែលមានសុពលភាពត្រឹមតែក្នុងរយៈពេលជាក់លាក់ណាមួយនោះឡើយ៕

ប្រតិកម្មទៅវិញ