|
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi (រូបថត៖AFP/TTXVN) |
(VOVworld) - នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi នាថ្ងៃទី៣០ វិច្ឆិកា បាន
អះអាងថា ប្រទេសនេះមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាស។លោកក៏បានស្វាគមន៍ការដែលដៃគូអន្តរជាតិបង្កើន
ជំនួយឧបត្ថម្ភអំពីអាវុធ ហ្វឹកហាត់កងទ័ពនិងជំរុញការវាយប្រហារតាមជើងអាកាស
តម្រងទៅលើ IS នៅប្រទេសនេះផងដែរ។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន WAM នៃសហព័ន្ធអារ៉ាប់រួម (UAE) បានស្រង់
សម្ដីរបស់រដ្ឋមន្រ្តីការបរទេសប្រទេសនេះលោក Anwar bin Mohamed Gargash
ប្រកាសថា UAE នឹងបន្តការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្មនិងជ្រុលនិយម។
លោក Gargash ចាត់ទុកថា ការប្រយុទ្ធប្រឆាំងភេរវកម្មទាមទារឲ្យការខំប្រឹងប្រែង
លើទូទាំងពិភពលោក ហើយត្រូវប្រយុទ្ធលើវិស័យទាំងពីរនោះគឺកំ ទេចប្រភព
ហិរញ្ញវត្ថុនៃអង្គការភេរវកម្មនិងប្រឆាំងការឃោសនាសតិអារម្មជ្រុល និយម។
ជាមួយគ្នានោះ នាថ្ងៃទី៣០ វិច្ឆិកា អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បាន
ឲ្យដឹងថា ក្រុមជនឧទ្ទាមនៃអង្គការ IS បានសម្លាប់ទាហានស៊ីរីចំនួន១៨នាក់នៅ
ទីក្រុង Palmyra ភាគឦសានស៊ីរី៕