|
អ៊ីរ៉ាក់នឹងមិនចូលរួមក្នុងជំលោះក្នុងតំបន់ឬលើពិភពលោកណាមួយ (VNA) |
(VOVworld) – នាថ្ងៃទី ១១ កុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi
បានប្រកាសថា៖ ប្រទេសនេះនឹងមិនចូលរួមក្នុងជំលោះណាមួយក្នុងតំបន់និង
លើពិភពលោកទេ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពី
ការចរចារតាមទូរស័ព្ទដំបូងរវាងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi
ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ ថ្លែងមតិនៅកាណាល់ទូរ
ទស្សន៍ជាតិ លោក Haider al Abadi បានសង្កត់ធ្ងន់ថា៖ អ៊ីរ៉ាក់ចង់ការពារផល
ប្រយោជន៍ជាតិរបស់ខ្លួន ហើយមិនចង់ក្លាយទៅជាផ្នែកមួយនៃជំលោះអន្តរជាតិ
ឬតំបន់ណាក៏ដោយទេដែលនឹងនាំមកគ្រោះអាសន្នសំរាប់តំបន់ផងនិងអ៊ីរ៉ាក់ផង៕