|
អាមេរិកអំពាវនាវឲ្យប្រទេសនានាទប់ស្កាត់ការជ្រើសរើសទាហានថ្មីរបស់ IS (Image: VNA) |
(VOVworld) – ក្រសួងមហាផ្ទៃអាមេរិកបានដាក់ចេញវិធានការជាក់ស្តែងជាមួយ
រដ្ឋាភិបាលប្រទេសអឺរ៉ុបនានានិងប្រទេសដទៃលើពិភពលោកស្តីពីការបង្កើនច្បាប់
ប្រឆាំងភេរវកម្មសំដៅចាប់ខ្លួនមុខសញ្ញាជ្រុលនិយមមុនពេលពួកគេចូលរួមអង្គ
ការភេរវកម្មដូចជាអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ក្នុងឯកសារគោលនយោ
បាយមួយនាខែមិនាឆ្នាំ ២០១៥ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters ទទួលបាន
នោះឲ្យដឹងថា៖ អាមេរិកបានដាស់តឿនរដ្ឋាភិបាលប្រទេសអឺរ៉ុបនានាពិនិត្យមើល
ការប្តឹងតវ៉ាបណ្ដាជនប្រដាប់អាវុធបរទេសដែលចង់ចូលរួម IS មុនពេលពួកគេទៅ
កាន់ស៊ីរីនិងអ៊ីរ៉ាក់។ ជាពិសេស ឯកសារនេះបានដាស់តឿនរដ្ឋាភិបាលពោលខាង
លើឲ្យចាត់ទុកការទៅកាន់ដំបន់ដែល IS កំពុងទន្ទ្រានកាន់កាប់ឬបំណងប្រាថ្នា
ចូលរួមអង្គការភេរវកម្មគឺជាឧក្រិដ្ឋកម្មម៉្យាង។ ឯកសារនេះបានអះអាងថា៖
វិធីសាស្ត្រនេះបានបញ្ហាញនូវប្រសិទ្ធភាពនៅអាមេរិក៕