ធុងស្តុកប្រេងនៅ Cushing រដ្ឋ Oklahoma សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)
|
ថ្លែងទៅកាន់កម្មវិធី Union របស់ CNN នៅថ្ងៃទី ១៩ ខែមិថុនា រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោកស្រី Jennifer Granholm បានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden បានអំពាវនាវដល់អ្នកផ្គត់ផ្គង់ថាមពលពិភពលោកទាំងអស់ រួមទាំង OPEC ក៏ដូចជាអ្នកផលិតប្រេងនិងឧស្ម័នក្នុងស្រុក ឲ្យបង្កើនទិន្នផលរបស់ខ្លួន។ តាមការគ្រោងទុក លោកប្រធានាធិបតី Joe Biden នឹងជួបជាលក្ខណៈឯកជនជាមួយព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដើម្បីពិភាក្សាអំពីបញ្ហាថាមពល។
សំដៅឆ្លើយតបទៅនឹងកើនឡើងតម្លៃនាពេលបច្ចុប្បន្ននៅអាមេរិក លោកប្រធានាធិបតី Joe Biden កំពុងស្នើសុំឱ្យនាយកប្រតិបត្តិប្រេងរ៉ែកំពូលឲ្យបង្កើនការផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត និងផលិតផលចម្រាញ់ផ្សេងទៀតនៅលើទីផ្សារ។ លោកប្រធានាធិបតី Joe Biden ក៏បានព្រមានថា លោកបានត្រៀមខ្លួនជាស្រេច ប្រើប្រាស់សិទ្ធិបន្ទាន់ ដើម្បីបង្កើនទិន្នផលនិងអានុភាពនៃរោងចក្រចម្រាញ់៕