អាមេរិកមិនលើកលែងលទ្ធភាពណាក៏ដោយដើម្បីទប់ទល់នឹងស.ប.បកូរ៉េ

Chia sẻ
(VOVworld) - នាថ្ងៃទី៨ មិនា ឯកអគ្គរដ្ឋទូតអាមេរិក
ប្រចាំនៅអ.ស.បលោកស្រី Nikki Haley ប្រកាសថា
វ៉ាស៊ីនតោនកំពុងពិចារណាលើរបៀបតបតវិញ
ស.ប.ប កូរ៉េ ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនា
ពេលថ្មីៗនេះរបស់ព្យុងយ៉ាង ហើយ មិនលើកលែងលទ្ធភាពណាមួយឡើយ។
អាមេរិកមិនលើកលែងលទ្ធភាពណាក៏ដោយដើម្បីទប់ទល់នឹងស.ប.បកូរ៉េ - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី Nikki Haley (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៨ មិនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី
Nikki Haley ប្រកាសថា វ៉ាស៊ីនតោនកំពុងពិចារណាលើរបៀបតបតវិញស.ប.ប កូរ៉េ
ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង ហើយ មិនលើក
លែងលទ្ធភាពណាមួយឡើយ។ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពី
កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនោះ លោកស្រី Haley អះអាងថា
 ជម្រើសទាំងអស់សុទ្ធតែត្រូវបានលើកយកមកពិភាក្សា។ប៉ុន្តែ លោកស្រីរូបនេះ
មិនបង្ហាញជម្រើសនេះជាអ្វីនោះឡើយ។ទាក់ទិនដល់សំណួរស្ដីអំពី សំណើររបស់
ចិនដែលថា​ស.ប.បកូរ៉េបញ្ចប់ការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ ខណៈដែល
អាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការអនុវត្តសមយុទ្ធរួមនោះ លោកស្រី Haley អះ
អាងថា វ៉ាស៊ីនតោននឹងត្រឹមតែពិចារណាអំពីបញ្ហានេះយ៉ាងហ្មត់ចត់ ប្រសិនបើ
ព្យុងយ៉ាងបង្ហាញឲ្យឃើញសញ្ញាសកម្ម៕

ប្រតិកម្មទៅវិញ