អាមេរិកមានផែនការស្ដីពីការតម្លើងពន្ធនាំចូលទៅលើផលិតផលរបស់ចិន

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៩ ឧសភា អាមេរិកបានជូនដំណឹងថា៖ នឹងបន្តប្រដេញតាមវិធានការពាណិជ្ជកម្មតម្រង់ទៅលើចិន។ សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពី វ៉ាស៊ីនតោននិងប៉េកាំង បានឯកភាពលើវិធានការដែលមានចរិតលក្ខណៈ “ពន្យារពេល” មួយចំនួន សំដៅដោះស្រាយការស្វែងគំនិតខាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
អាមេរិកមានផែនការស្ដីពីការតម្លើងពន្ធនាំចូលទៅលើផលិតផលរបស់ចិន - ảnh 1កុំព្យូទ័រយួរដៃដែលផលិតនៅក្នុងប្រទេសចិនត្រូវបានដាក់លក់នៅទីក្រុងញូវយ៉ក 

យោងតាមសេចក្ដីជូនដំណឹងរបស់សេតវិមានបានលើកច្បាស់ថា៖ចុងក្រោយបំផុតគឺនាថ្ងៃទី ១៥ មិថុនាខាងមុខ វ៉ាស៊ីនតោននឹងចេញផ្សាយបញ្ជីរាយនាមមុខទំនិញនាំចូលពីចិន ដោយមានតម្លៃប្រមាណ ៥០ ពាន់លានដុល្លារអាមេរិក ដែលទំនងត្រូវតន្លើងពន្ធ ២៥ ភាគរយ។ អាមេរិកនឹងបន្តប្រដេញតាមពាក្យបណ្ដឹងចិននៅអង្គការពាណិជ្ជកម្មពិភពលោក  (WTO)។ លើសពីនេះទៀតនៅចុងក្រោយបំផុតគឺចុងខែមិថុនាខាងមុខ អាមេរិកនឹងជូនដំណឹងអំពីវិធានការដាក់កំហិតវិនិយោគ និងបង្កើនការការត្រួតពិនិត្យលើការនាំចេញចំពោះបុគ្គលនិងអង្គការរបស់ចិនដែលពាក់ព័ន្ធនឹងការទិញបច្ចេកវិទ្យាសំខាន់ៗ។ នៅផ្នែកឧស្សាហកម្ម។

កាយវិការនេះបានផ្ទុះឡើងហានិភ័យកើតឡើងសង្គ្រាមខាងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ទោះបីជាប្រទេសទាំងពីរបានឯកភាពកាត់បន្ថយភាពតានតឹងខាងពាណិជ្ជកម្មនៅក្នុងវង់ចរចាទី ២ នាថ្ងៃទី ១៩ ឧសភាកន្លងទៅក៏ដោយ៕

ប្រតិកម្មទៅវិញ