អាមេរិកមានគោលបំណងសហការជាមួយបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ក្នុងការប្រឆាំងនឹងលទ្ធិភេរវកម្ម |
(VOVworld) – នាថ្ងៃទី ១៧ តុលា មេបញ្ជាការនៃបញ្ជាការដ្ឋានប៉ាស៊ីហ្វិកអាមេរិក (PACOM) ឧត្ដមនាវីឯក Harry Harris បានអះអាងថា៖ អាមេរិកមានគោលបំណង សហការជាមួយបណ្ដាប្រទសអាស៊ីអាគ្នេយ៍សំដៅរាំងស្កាត់មុខសញ្ញាភេរវកម្មនានានៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ក្នុងបទសន្ទរកថានៅសង្ហបុរី ឧត្ដមនារីឯក Harry Harris បានស្ងើចសរសើរការដែលបណ្ដាកំលាំងសន្តិសុខហ្វីលីពីនបានកំទេច Isnilson Hapilon មេដឹកនាំជួរមុខនៃក្រុមជ្រុលនិយម Abu Sayyaf និង Omarkhayam Maute មេដឹកនាំនៃក្រុមជ្រុលនិយម Maute ក្នុងការប្រយុទ្ធប្រឆាំងដណ្តើមមកវិញ ទីក្រុង Marawi ភាខាងត្បូងហ្វីលីពីន។ ឧត្ដមនារីឯក Harry Harris ក៏បានឲ្យដឹងថែម ទៀតថា៖ បណ្ដាប្រទេសអាស៊ីអាគ្នេយ៍គប្បីខំប្រឹងប្រែងថែមទៀតដើម្បីទប់ទល់នឹង មុខសញ្ញាជ្រុលនិយមបើកទូលាយទ្រង់ទ្រាយធ្វើសកម្មភាពក្នុងតំបន់នេះផងដែរ៕