ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikky Haley (រូបថត៖AFP/TTXVN) |
(VOVworld) - ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ.ស.បលោកស្រី Nikky Haley នាថ្ងៃទី ១៥ សីហា ប្រកាសថា អ៊ីរ៉ង់ត្រូវទទួលខុសត្រូវអំពីករណីបាញ់សាកល្បងកាំជ្រួច ទង្វើជួយឧបត្ថម្ភភេរវកម្មនិងរំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុម ប្រឹក្សាអ.ស.ប។ សេចក្ដីប្រកាសពោលខាងលើរបស់លោកស្រី Haley ជាប្រតិកម្ម ចំពោះសេចក្ដីប្រកាសមុននោះនាថ្ងៃដដែលរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ថា អ៊ីរ៉ង់អាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ ក្រុមមហាអំណាចពិភពលោកប្រសិនបើអាមេរិកអនុវត្តបន្ថែមបទដាក់ទណ្ឌកម្មថ្មីណាក៏ដោយ។ សេចក្ដីប្រកាសរបស់លោកស្រី Haley បានសង្កត់ធ្ងន់ថា មិនអាច ទុកឲ្យអ៊ីរ៉ង់ឆ្លៀតយកកិច្ចព្រមព្រៀង នុយក្លេអ៊ែរដើម្បីប្រែពិភពលោកទាំងមូល ឲ្យក្លាយទៅជាចំណាប់ខ្មាំងឡើយ។ លោកស្រីរូបនេះក៏បានបញ្ជាក់ថា បទដាក់ទណ្ឌកម្ម របស់អាមេរិកមិនទាក់ទិនដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នោះឡើយ៕