អាមេរិកបង្ហោះ ឧបករណ៍ហោះហើរគ្មានមនុស្សបើក X-37B ចូលក្នុងគន្លងតារាវិថី

Chia sẻ
(VOVWORLD) - ឧបករណ៍ហោះហើរគ្មានមនុស្សបើក X-37B ត្រូវបានអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុន Boeing របស់អាមេរិក។ 

នាថ្ងៃទី ១៧ ខែឧសភា កងទ័ពអាកាសអាមេរិកបានបង្ហោះប្រកបដោយជោគជ័យនូវ ឧបករណ៍ហោះហើរគ្មានមនុស្សបើក X-37B ចូលក្នុងទៅគន្លងតារាវិថីដើម្បីបំពេញបេសកកម្មសំងាត់ទី ៦ លើអវកាស។ X-37B មានឈ្មោះផ្សេងថាអវកាសសាកល្បងគន្លងតារាវិថី (OTV)ដែលស្រដៀងនឹងយានអវកាសគ្មានមនុស្សបើក នៅក្នុងកម្មវិធីអវកាសអាមេរិកដែលត្រូវបានបញ្ឈប់ដំណើរការនាឆ្នាំ ២០១១។ តាមគម្រោង ឧបករណ៍នេះនឹងធ្វើសកម្មភាពនៅលើ គន្លងតារាវិថី ក្នុងរយៈពេលជាច្រើនខែ ដើម្បីធ្វើការពិសោធន៍ពីចម្ងាយ។

ឧបករណ៍ហោះហើរគ្មានមនុស្សបើក X-37B ត្រូវបានអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុន Boeing របស់អាមេរិក។ ចាប់តាំងពីឆ្នាំ ២០១០ មកឧបករណ៍នេះបានធ្វើការហោះហើរចូលអវកាស ដើម្បីធ្វើការពិសោធន៍នៅលើ គន្លងតារាវិថីសម្រាប់កងទ័ពអាកាសអាមេរិក៕

ប្រតិកម្មទៅវិញ