ទិដ្ឋភាពនៅពិធីចុះហត្ថលេខា (រូបថត៖ ស្ថានទូតអាមេរិក) |
នាថ្ងៃទី១ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោក ឧត្តមសេនីយ៍ឯក បម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម រួមជាមួយ នាយករងសកលលោកនៃស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) លោកស្រី Bonnie Glick ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមលោក Daniel J. Kritenbrink និងនាយក USAID វៀតណាមលោក Michael Greene បានចូលរួមពិធីចុះហត្ថលេខាលើឯកសារប្រគល់ផ្ទៃដី៣៧ហិកតានៅព្រលាន យន្តហោះ Bien Hoa ពីកងទ័ពការពារដែនអាកាស-ជើងអាកាសទៅអោយ USAID។ នេះជាការចាប់ផ្ដើមដ៏សំខាន់ក្នុងគម្រោងបោសសម្អាតសារធាតុគីមី ពុល dioxin នៅតំបន់ព្រលានយន្តហោះ Bien Hoa។
ថ្លែងនៅពិធីនេះ នាយករងសកលលោក USAID លោកស្រី Bonnie Glick បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមរវាងវៀតណាមនិង អាមេរិកនៅ Bien Hoa សំដៅធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជា ដៃគូគ្រប់ជ្រុងជ្រោយទ្វេភាគីតាមរយៈសកម្មភាពជំនះពុះពារ លើផលវិបាកដោយសារសង្គ្រាម។
ព្រលានយន្តហោះ Bien Hoa ធ្លាប់ជាទីកន្លែងរក្សាទុកនិងសារធាតុ dioxin ធំមួយក្នុងសម័យសង្គ្រាមវៀតណាម ហើយដល់បច្ចុប្បន្ន ទីនេះជាកន្លែង បំពុលដោយសារធាតុ dioxin ដ៏ធំបំផុតនៅសេសសល់នៅវៀតណាម។ តាមលទ្ធ ផលវាយតម្លៃថា តំបន់នេះមានបរិមាណដីនិងអវសាទចំនួន៥សែនម៉ែត្រគីបដែល ត្រូវបំពុលដោយសារធាតុ dioxin ពោលគឺច្រើនជាង៤ដងបើធៀបនឹងបរិមាណ នៅព្រលានយន្តហោះ Da Nang។
កាលពីឆ្នាំ២០១៨ USAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កងទ័ពការពារដែនកាអាស-ជើងអាកាសស្ដីពីការផ្ដល់ថវិកាចំនួន១៨៣លាន ដុល្លាអាមេរិករបស់ USAID សម្រាប់គម្រោងបោសសម្អាតសារធាតុ dioxin នៅ តំបន់ព្រលានយន្តហោះ Bien Hoa ក្នុងដំណាក់កាល៥ឆ្នាំដំបូង។ តាមការប៉ាន់ ស្មានរបស់ USAID ការងារបោសសម្អាំតនឹងបានសម្រេចក្នុងរយៈពេល១០ឆ្នាំ៕