|
អាមេរិកនិងបណ្ដាប្រទេសអាហ្វ្រិកពិភាក្សាអំពីសន្តិសុខក្នុងតំបន់ (VNA) |
(VOVworld) – នាយប់ថ្ងៃទី ២១ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានទៅកាន់ Kenya ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេស
អាហ្វិ្រកខាង កើតនេះរួមជាមួយបណ្ដាដៃគូមកពីប្រទេសអាហ្វ្រិកចំនួន ៨
ផ្សេងៗទៀតអំពី លទ្ធិជ្រុលនិយមនិងសន្តិសុខក្នុងតំបន់។ នាថ្ងៃទី ២២
សីហា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry បានជួបសន្ទនា
ជាមួយប្រធានាធិបតី Kenya លោក Uhuru Kenyatta ដើម្បីផ្តល់មតិអំពី
បញ្ហាសំខាន់ៗ ក្នុងនោះមានស្ថានភាព សន្តិសុខក្នុងតំបន់ លទិ្ធជ្រុលនិយម
និងការខំប្រឹងប្រែងនាំមកនូវខឿនសន្តិភាព សំរាប់ស៊ូដង់ខាងត្បូង
ស្ថិរភាពស្ថានភាពនៅ Somalia និង Burundi។ ក្រៅពីនោះ ភាគីទាំងពីរក៏
បានផ្តោតទៅលើការបោះឆ្នោតប្រធានាធិបតីនៅ Kenya ដែល គ្រោង
នឹងប្រព្រឹត្តទៅនាខែ សីហា ឆ្នាំ ២០១៧ ខាងមុខ។ នាថ្ងៃដដែល រដ្ឋមន្ត្រី
ការបរទេសអាមេរិកបានចូលរួមកិច្ចប្រជុំជាមួយសមភាគីប្រទេសអាហ្វ្រិក
ចំនួន ៨ ដើម្បីពិភាក្សាវិធានការណ៍ទប់ស្កាត់ប្រទេសស៊ូដង់ខាងត្បូងធ្លាក់
ចូលក្នុង សង្គ្រាមស៊ីវិលឡើងវិញ ហើយជំរុញដំណើរការផ្ទេប្រគល់នយោបាយ
នៅ Somalia ផងដែរ។ នាថ្ងៃទី ២៣ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិកនឹង
ទៅបំពេញ ទស្សនកិច្ចនៅ Nigeria៕