|
អាមេរិកនិងគុយបាពន្យាពេលវង់ចរចារលើកទី ៤ ស្តីពីការប្រក្រតីទំនាក់ទំនងការទូត (Image: VNA) |
(VOVworld) – ក្នុងកាយវិការដែលនាំមកនូវក្តីសង្ឃឹមអំពីការបោះជំហានលោតផ្លោះ ក្នុងដំណើការវង់ចរចារប្រក្រតីទំនាក់ទំនងរវាងអាមេរិកនិងគុយបានោះ នាថ្ងៃទី ២១
ឧសភា ភាគីទាំង ២ បានសម្រេចពន្យាពេលវង់ចរចារលើកទី ៤ បន្ថែមមួយថ្ងៃទៀត។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ ភាគី
ទាំង ២ នឹងបន្តវង់ចរចារពោលខាងលើនាថ្ងៃទី ២២ ឧសភា សំដៅទទួលបានកិច្ច ព្រមព្រៀងបើកស្ថានទូតនៅប្រទេសនិមួយៗឡើងវិញ។ នាថ្ងៃធ្វើការទី ១ នៃវង់ចរចារ
ទី ៤ អាមេរិកបន្តផ្តោតទៅលើបញ្ហាសិទ្ធិមនុស្ស ហើយស្នើរឲ្យរដ្ឋអំណាចគុយបា អនុញ្ញតិឲ្យបណ្ដាអ្នកការទូតអាមេរិកធ្វើដំណើទៅមកដោយសេរីនៅគុយបានិងជួបជា
មួយអ្នកប្រឆាំងគំនិត។ ក្នុងពេលនោះ ភាគីគុយបាក៏បានស្នើរឲ្យអាមេរិកលុបចោល បទហាមឃាត់ធ្វើដំណើរទៅមកចំពោះអ្នកការទូតគុយបានានាផងដែរ ព្រមទាំង
អះអាងជាថ្មីម្តងទៀតថា៖ កិច្ចព្រមព្រៀងស្តីពីការបើកស្ថានទូតអាចតែទទួលបាន
បន្ទាប់ពី វ៉ាស៊ីនតោនដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវរកម្ម៕