អញ្ជើញថ្លែងក្នុងដំណើរទស្សនកិច្ចនៅស៊ុយអែតនាថ្ងៃទី ១៩ មេសា នៅទីក្រុង Stockholm រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានសង្កត់ធ្ងន់ថា ប្រទេសនេះមានគោលបំណងចង់ទទួលស្វាគមន៍ស៊ុយអែតក្លាយទៅជាសមាជិកទី ៣២ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឲ្យបានឆាប់ៗ មុនកិច្ចប្រជុំកំពូលណាតា ដែលគ្រោងនឹងប្រព្រឹត្តិទៅនាខែកក្កដាខាងមុខ។ នាបច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងដាស់តឿនសម្ព័ន្ធមិត្តគឺទួរគី និងហុងគ្រី ផ្តល់សច្ចាប័នឲ្យបានឆាប់ៗ។ ដោយសង្កត់ធ្ងន់លើការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះស៊ុយអែត លោករដ្ឋមន្ត្រី Austin បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅប្រទេសអឺរ៉ុបខាងជើងនេះ។
នាថ្ងៃទី ១៩ មេសាដដែល រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានសម្តែងក្តីសង្ឃឹមថា ប្រទេសនេះ នឹងក្លាយទៅជាសមាជិកណាតូ នៅពេលដែលសម្ព័ន្ធភាពយោធានេះរៀបចំកិច្ចប្រជុំកំពូលនៅរដ្ឋធានី Vilnius ប្រទេស Litva តាមផែនកាគ្រោងទុកក្នុងខែកក្កដាឆ្នាំនេះផងដែរ៕