|
អាមេរិកដកគុយបាចេញពីបញ្ជីរាយនាមប្រទេសជួយឧបត្ថម្ភ
ភេរវកម្មជាផ្លូវការ(រូបថតៈGetty ) |
(VOVworld)-នាថ្ងៃទី២៩ឧសភា ក្រសួងការបរទេសអាមេរិកបានដក La Habana
ចេញពីរបស់ហៅថា “បញ្ជីរាយនាមប្រទេសជួយឧបត្ថម្ភភេរវកម្ម”។ សេចក្តីជូន ដំណឹងរបស់ក្រសួងការបទេសអាមេរិកបានលើកច្បាស់ថា គុយបាមិនស្ថិតក្នុង បញ្ជីឈ្មោះពោលខាងលើជាផ្លូវការទៀតឡើយ បន្ទាប់ពីរយៈពេល៤៥ថ្ងៃរដ្ឋសភា
អាមេរិកគ្មានការប្រឆាំងជំទាស់សំណើររបស់រដ្ឋអំណាចលោកប្រធានាធិបតី
Barack Obama កាលពីថ្ងៃទី១៤មេសា។ កាយវិការនេះមានន័យថា រាល់របងឧប
សគ្គអំពីពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងការធ្វើដំណើរទៅវិញទៅមក ដែលវ៉ាស៊ីង
តោនបណ្តុកបណ្តាក់ទៅលើគុយបាតាំងពីឆ្នាំ១៩៨២មកគឺត្រូវបាន លុបចោល
ទាំងស្រុង។
មជ្ឈដ្ឋានអ្នកវិភាគបានកំណត់ថា សេចក្តីសម្រេចនេះ នឹងបើកចេញផ្លូវ សម្រាប់ការស្តាទំនាក់ទំនងទ្វេភាគីឡើងវិញ ហើយប្រហែលជា អាមេរិកនិង
គុយបា នឹងប្រកាសការបើកស្ថានទូតឡើងវិញនាសប្តាហ៍ខាងមុខ៕