ប្រជាជនជាង ៩០ លាននាក់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតី (រូបថត៖ Ky3) |
បីថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ ប្រជាជនអាមេរិកជាង ៩០ លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់ ពោលគឺស្នើនឹង ៦៥ ភាគរយនៃសន្លឹកឆ្នោតទាំងអស់ ត្រវបានរាប់បើប្រៀបធៀបនឹងការបោះឆ្នោតកាលពីឆ្នាំឆ្នាំ ២០១៦ ។ ក្រុមអ្នកជំនាញបានព្យាករណ៍ថាបរិមាណអ្នកបោះឆ្នោតនឹងមានចំនួនលើសពី ១៣៨ លាននាក់ បើប្រៀបធៀបនឹងការបោះឆ្នោតកាលពីឆ្នាំឆ្នាំ ២០១៦ ។ យោងតាមទិន្នន័យនៅក្នុងរដ្ឋចំនួន ២០ បានឲ្យដឹងថា មានសមាជិកគណបក្ស ប្រជាធិបតេយ្យចំនួន ១៩ លាន ៩ សែននាក់ និងសមាជិកគណបក្ស សាធារណរដ្ឋចំនួន ១៣ លាននាក់ និងអ្នកបោះឆ្នោតចំនួន ១ សែននាក់ទៀតបានចូលរួមការបោះឆ្នោតមុនកាលកំណត់នេះផងដែរ៕