អបអសារទខួបលើកទី ៥៦ នៃទិវាបង្កើតអាស៊ាន៖ ចំណុចស្នូលនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតឡើងកាលពី ៥៦ ឆ្នាំមុន អាស៊ានបានរីកចម្រើនឥតឈប់ឈរ ក្លាយជាកម្លាំងស្នូលនៅក្នុងគ្រប់ដំណើរការក្នុងតំបន់ បង្ហាញពីសារៈសំខាន់របស់អាស៊ាន ចក្ខុវិស័យនៃសហគមន៍រស់នៅប្រកបដោយសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយវិបុលភាព។
អបអសារទខួបលើកទី ៥៦ នៃទិវាបង្កើតអាស៊ាន៖ ចំណុចស្នូលនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងក្នុងពិធី (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៨ សីហា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហូតទង់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៣ ក្នុងឱកាសខួបលើកទី ៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)  (៨ សីហា ១៩៦៧ -៨ សីហា ២០២៣) និង ២៨ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥ - ២៨ កក្កដា ២០២៣)។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតឡើងកាលពី ៥៦ ឆ្នាំមុន អាស៊ានបានរីកចម្រើនឥតឈប់ឈរ ក្លាយជាកម្លាំងស្នូលនៅក្នុងគ្រប់ដំណើរការក្នុងតំបន់ បង្ហាញពីសារៈសំខាន់របស់អាស៊ាន ចក្ខុវិស័យនៃសហគមន៍រស់នៅប្រកបដោយសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍប្រកបដោយវិបុលភាព។ ជោគជ័យរបស់វៀតណាមលើមាគ៌ានៃសមាហរណកម្មនវានុវត្តន៍មានស្រមោលរបស់អាស៊ាន ហើយផ្ទុយមកវិញ ក្នុងភាពជោគជ័យរបស់អាស៊ានមានវត្តមានរបស់វៀតណាម។ ជាមួយនឹងអត្ថប្រយោជន៍នៃទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ធនធានមនុស្សវ័យក្មេង និងសម្បូរបែប និងបំណងប្រាថ្នាសម្រាប់សមាហរណកម្មកាន់តែស៊ីជម្រៅ និងទូលំទូលាយ អាស៊ាននៅតែមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ។ លោករដ្ឋមន្ត្រី Bui Thanh Son ជឿជាក់ថា ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានពូនជ្រុំអស់រយៈពេលជាងកន្លះសតវត្ស ហើយឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ខ្លួន អាស៊ាននឹងក្លាយជាសហគមន៍អភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងជាចំណុចស្នូលសម្រាប់កំណើនសេដ្ឋកិច្ចរបស់មេដឹកនាំក្នុងតំបន់ និងពិភពលោក។

នាឱកាសនេះ ក្នុងអត្ថបទមួយមានចំណងជើងថា “អាស៊ាន៖ ចំណុចស្នូលនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ” លោករដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងរួមចំណែកធ្វើឱ្យអាស៊ានរួបរួមគ្នា និងការអភិវឌ្ឍន៍។ ដោយស្មារតីនៃការចូលរួមយ៉ាងសកម្ម ទំនួលខុសត្រូវ និងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាព វៀត ណាមប្តេជ្ញាចូលរួមជាមួយប្រទេសជាសមាជិក ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាសម្រាប់ការផ្លាស់ប្តូរយ៉ាងរឹងមាំ   ដែលជាចំណុចស្នូលនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ប្រតិកម្មទៅវិញ