អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាមនៅអាមេរិកនិងវេណេស៊ុយអេឡា

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា តាមម៉ោងតំបន់ ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកនិងវេណេស៊ុយអេឡាបានប្រារព្ធខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា  ២០២៤)។

អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាមនៅអាមេរិកនិងវេណេស៊ុយអេឡា - ảnh 1អបអរសាទរខួបលើកទី៧៩នៃទិវាបុណ្យជាតិវៀតណាមនៅអាមេរិក និងវេណេស៊ុយអេឡា (រូបថត៖ Pham Huan/VOV-Washington)

នៅសហរដ្ឋអាមេរិក ពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ៥ ខែកញ្ញា ម៉ោងក្នុងស្រុក។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអនុរដ្ឋលេខាធិការទី១ នៃក្រសួងការបរទេសសហរដ្ឋ អាមេរិក លោក Kurt Campbell និងភ្ញៀវជាង ២០០នាក់ ដែលជាថ្នាក់ដឹកនាំ តំណាងទីភ្នាក់ងាររដ្ឋាភិបាល សភា ឯកអគ្គរដ្ឋទូត/ប្រធានបេសកកម្មការទូត និងអង្គការអន្តរជាតិ វិទ្យាស្ថានស្រាវជ្រាវ សមាគមនានា សាជីវកម្មអាជីវកម្មធំៗ អង្គការក្រៅរដ្ឋាភិបាល និងតំណាង សហគមន៍វៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋ អាមេរិក។

អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាមនៅអាមេរិកនិងវេណេស៊ុយអេឡា - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung (រូបថត៖ Pham Huan/VOV-Washington)

នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានមានប្រសាសន៍លើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធិផលនានាក្នុងការងារការពារ កសាង និងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក ហើយបានសង្កត់ធ្ងន់លើវឌ្ឍនភាពដ៏មានអត្ថន័យ និងលទ្ធផលក្នុងគ្រប់វិស័យរបស់វៀតណាម។ តំណាង ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេសទីមួយ លោក Kurt Campbell បានអបអរសាទរទិវាបុណ្យជាតិលើកទី៧៩ និងសមិទ្ធិផលរបស់វៀតណាម; អះអាងសារជាថ្មីអំពីសារៈសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងបានសម្តែងនូវសេចក្តីរីករាយចំពោះសមិទ្ធិផលនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អនុរដ្ឋមន្ត្រី Campbell បានអះអាងថា អាមេរិកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយរៀបចំយ៉ាងល្អសម្រាប់ខួបលើក ទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២៥។

អបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាមនៅអាមេរិកនិងវេណេស៊ុយអេឡា - ảnh 3ឯកអគ្គរដ្ឋទូត Vu Trung My និងភ្ញៀវវេណេស៊ុយអេឡាកាត់នំខេកដើម្បីអបអរសាទរទិវាបុណ្យជាតិវៀតណាម (រូបថត៖ PV/VOV-Washington)

នៅក្នុងថ្ងៃទី ៥ ខែកញ្ញា ម៉ោងក្នុងស្រុក ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាម។ ចូលរួមក្នុងពិធីនេះ មានអនុប្រធានគណបក្សសង្គមនិយម (PSUV) ដែលកំពុងកាន់អំណាច Rander Peña; រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា Yván Gil Pinto; អគ្គអធិការប្រជាជន Alfredo José Ruiz; ប្រធានក្រុមសភាមិត្តភាពវេណេស៊ុយអេឡា-វៀត ណាម Saúl Ortega; តំណាងថ្នាក់ដឹកនាំក្រសួង មន្ទីរ សាខា និងគណៈកម្មាធិការនៃរដ្ឋសភា; ឯកអគ្គរដ្ឋទូត និងប្រធានតំណាងអង្គការអន្តរជាតិនៅវេណេស៊ុយអេឡា៕

ប្រតិកម្មទៅវិញ