(VOVworld) – នាថ្ងៃទី ២៧ ឧសភា អនុប្រធានាធិបតីអាមេរិក លោក Joe Biden បាន
អញ្ជើញទៅកាន់ Colombia ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចក្នុងរយៈពេល ៦ ថ្ងៃនៅ
អាមេរិកឡាទិននិងតំបន់ Caribbean។ តាមវ៉ាស៊ីនតោនឲ្យដឹងថា៖ ដំណើរទស្សនកិច្ច
លើកនេះរបស់ លោក Biden គឺជាឱកាសដើម្បីភាគីនានាផ្លាស់ប្តូរអំពីកិច្ចសហប្រតិ
បត្តិការសេដ្ឋកិច្ចសមាហរណកម្មថាមពលនិងធានាសន្តិសុខសំរាប់ប្រជាពលរដ្ឋនៃ
បណ្ដាប្រទេសក្នុងតំបន់នេះ។ បន្ទាប់ពី Colombia លោក Biden នឹងទៅបំពេញ
ទស្សនកិច្ចនៅប្រទេស Trinidad និង Tobago ក្នុងតំបន់ Caribbean ដើម្បីពិភាក្សា
ជាមួយប្រទេសនេះអំពីការជំរុញសមាហរណនកម្មសេដ្ឋកិច្ច ថាមពលជាដើម។ ក្នុងដំណើទស្សកិច្ចនៅប៉្រេស៊ីល អនុប្រធានាធិបតីអាមេរិកនឹងមានសន្ទរៈកថាដ៏
សំខាន់នៅទីក្រុង Rio de Janerio នាថ្ងៃទី ២៩ ឧសភាខាងមុខ ក្នុងនោះ សង្កត់ធ្ងន់ថា៖ ប៉្រេស៊ីលគឺជាដៃគូរយុទ្ធសាស្ត្ររបស់អាមេរិក៕