|
អ្នកវិទូកូរ៉េខាងត្បូងបានវាយតំលៃខ្ពស់ចំពោះបទថ្លែងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅជំនួបសន្ទនា Shangri-La 2013។ (vov.vn) |
VOV-តួនាទីរបស់វៀតណាមនិងបុគ្គលនាយករដ្ឋមន្ត្រីវៀតណាមក្នុងឋានៈ
តួនាទីគឺវាគ្មិនស្នូលនៅក្នុងពិធីបើកការសន្ទនា Shangri-La លើកទី១២ដែលទើប
នឹងបានប្រព្រឹត្តទៅនៅសឹង្ហបុរីបន្តត្រូវបានសាធារណៈមតិអន្តរជាតិវាយតំលៃ
ខ្ពស់។ សាស្ត្រាចារ្ស Son Gi-woong នៅវិទ្យាស្ថានស្រាវជ្រាវបង្រយបបង្រួមកូរ៉េ
ខាងត្បូង (KINU) បានចាត់ទុកថា ទស្សនាទាន “ទំនុកទុកចិត្តយុទ្ធសាស្ត្រ” នាំចេញដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung គឺសំដៅកាត់បន្ថយការខ្វែង គំនិតរួមគ្នាកសាងខឿនសន្តិភាពនិងស្ថិរភាពក្នុងដំបន់។ ស្ដីពីបញ្ហាលេចធ្លោ នាបច្ចុប្បន្នលើសមុទ្រខាងកើត សាស្ត្រាចារ្ស Son Gi-woong បានចាត់ទុកថា សេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើតជាកត្តាសំខាន់ដើម្បីធានាស្ថិរភាព
របស់ដំបន់។ ដូច្នេះការដោះស្រាយគ្រប់ជំលោះតាមរយៈច្បាប់អន្តរជាតិនិងកិច្ច សហប្រតិបត្តិការរវាងបណ្ដាប្រទេសដូចជាសន្ទរកថារបស់នាយករដ្ឋមន្ត្រី
Nguyen Tan Dung នឹងនាំមកនូវសន្តិភាពនិងស្ថិរភាពសំរាប់ដំបន់នេះជាពិត
ប្រាកដ៕