|
អ្នកបោះឆ្នោតអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោនទៅបោះឆ្នោតមុនកាលកំណត់ (VOV) |
(VOVworld) – ប្រជាពលរដ្ឋនៅរដ្ឋធានីវ៉ាស៊ីនតោនបានចាប់ផ្តើមទៅបោះ
ឆ្នោតមុនកាលកំណត់បើប្រៀបនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិក
ជាផ្លូវការដែលនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ។ នាថ្ងៃទី
២២ តុលា មាន ទីកន្លែងបោះឆ្នោតតែមួយគត់បានបើក ទីកន្លែងចំនួន
៨ ទៀតនឹងបើកទ្វារនាថ្ងៃទី ២៨ តុលា ខាងមុខ។ ការបោះឆ្នោតមុនកាល
កំណត់នៅវ៉ាស៊ីនតោនប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២២ តុលា ដល់ទី ៤ វិច្ឆិកា។
នាបច្ចុប្បន្ន មានអ្នកបោះឆ្នោតចំនួម ៤ សែននាក់បានចុះបញ្ជីបោះឆ្នោត
នៅវ៉ាស៊ីនតោន។ តាមការស្ទង់មតិរបស់ CNN បានឲ្យដឹងថា៖ រដ្ឋ Nevada
និងរដ្ឋ North Carolina មានបរិមាណនអ្នកបោះឆ្នោត មុនកាលកំណត់
សំរាប់គណៈបក្សប្រជាធិបតេយ្យស្ថិរភាពជាងគេ ក្នុងពេលនោះ គណៈបក្ស
សាធារណៈកំពុងប្រឈមមុខនឹងកាថយចុះបរិមាណសន្លឹកឆ្នោត ប្រហែលជា
១៤ ពាន់ ៥ រយ សន្លឹកបើប្រៀបនឹងឆ្នាំ ២០១២។ នៅរដ្ឋ Arizona ទោះបីជា
អ្នកបោះឆ្នោតគណៈបក្សប្រជាធិបតេយ្យចុះឈ្មោះទៅបោះឆ្នោតមុន កាល
កំណត់ទាបជាងក្តី ប៉ុន្តែ កំរិតសម្លេងគាំទខ្ពស់ជាងបើប្រៀបនឹងគណៈបក្ស
សាធារណៈរដ្ឋ។ ប៉ុន្តែ ប្រជាពលរដ្ឋភាគច្រើនមិនទាន់នាំចេញសេចក្តីសម្រេច
របស់ខ្លួននៅឡើយ៕