អធិការបតីអាល្លឺម៉ង់អំពាវនាវឲ្យប្រទេសជាសមាជិកEUទទួលជនភៀសខ្លួនតាមសមត្ថភាព

Chia sẻ
(VOVworld)-អធិការបតីអាល្លឺម៉ង់លោកស្រី Angela
Merkel បានប្រកាសនាថ្ងៃទី ១កញ្ញាថា

(VOVworld)-អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានប្រកាសនាថ្ងៃទី ១
កញ្ញាថា ជនភៀសខ្លួនត្រូវបានបែងចែកសមស្របនៅបណ្តាប្រទេសជាសមាជិក
សហភាពអឺរ៉ុប EU តាមសមត្ថភាពរបស់ប្រទេសនីមួយៗ។ នេះត្រូវបានចាត់ទុកជា ផ្នែកមួយនៃយុទ្ធសាស្ត្រទប់ទល់នឹងវិបត្តិធ្វើចំណាកស្រុកដែលមិនធ្លាប់មានតាំង
ពីមុនមកនៅអឺរ៉ុប។ ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយសមភាគីអេស្ប៉ាញ
លោក Mariano Rajoy លោកស្រី Merkel បានសង្កត់ធ្ងន់ថា ជនភៀសខ្លួន ត្រូវ បាន
បែងចែកសមស្របនៅបណ្តាប្រទេសជាសមាជិក EU ដោយផ្អែកលើសមត្ថភាព
សេដ្ឋកិច្ច។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានចាត់ទុកថា គណៈកម្មាធិការអឺរ៉ុប EC ត្រូវ ធ្វើការច្រើនជាងទៀត ដើម្បីជួយដោះស្រាយវិបត្តិធ្វើចំណាកស្រុកនេះផងដែរ៕

ប្រតិកម្មទៅវិញ