អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា

Chia sẻ

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel បានទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា
ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ កុម្ភៈ សំដៅត្រៀមរៀបចំឲ្យ
សន្និសីទកំពូលបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ (G7)
ដែលនឹង ប្រព្រឹត្តទៅនៅអាល្លឺម៉ង់នាខែ មិថុនា ខាងមុខ
ក៏ដូចជា ពិភាក្សាអំពីបញ្ហាលើសកលោក ។


អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា - ảnh 1
អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា (Image: VNA)

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទៅដំណើ
ទស្សនកិច្ចនៅអាមេរិកនិងកាណាដា ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ កុម្ភៈ សំដៅ
ត្រៀម រៀបចំឲ្យសន្និសីទកំពូលបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ (G7) ដែល
នឹង ប្រព្រឹត្តទៅនៅអាល្លឺម៉ង់នាខែ មិថុនា ខាងមុខ ក៏ដូចជា ពិភាក្សាអំពីបញ្ហា
លើសកលោក។ខ្លឹមសារសំខាន់នៃដំណើទស្សនកិច្ចលើកនេះគឺជំនួបសន្ទនា
ជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្ត្រីកាណាដា
លោក Stephen Harper។ ក្រៅពី បណ្ដាប្រធានបទរបស់សន្និសីទកំពូល G7 ខាង
មុខ ថ្នាក់ដឹកនាំទាំង ៣ រូប​នេះ នឹងពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន គោលនយោ
បាយជាមួយរុស្ស៊ី ការប្រយុទ្ធប្រឆាំង នឹងភេវរកម្មនិយម បញ្ហានៅអាប់ហ្គានី
ស្ថាននិងអ៊ីរ៉ង់ ផងដែរ។ បញ្ហាទាក់ទិនដល់ គោលនយោបាយសេដ្ឋកិច្ចនិង
ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជា បំរ៉ែបំរួលអាកាសធាតុ នឹងត្រូវបានយកមក
ពិភាក្សា ទៀតផង។ ក្នុងក្របខ័ណ្ឌដំណើទស្សនកិច្ចលើកនេះ លោកស្រី
Angela Merkel នឹងពិភាក្សាជាមួយប្រធានធនាគារពិភពលោក (WB) លោក
Jim Yong Kim ស្តីអំពីស្ថានភាពសេដ្ឋកិច្ចសកល ជាដើម៕

ប្រតិកម្មទៅវិញ