អង់គ្លេសស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំសម្ងាត់ ស្តីពីស្ថានភាពមីយ៉ាន់ម៉ា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមិនា យោងតាមប្រភពព័ត៌មានការទូតបានឲ្យដឹងថាអង់គ្លេសបានស្នើទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំ    សម្ងាត់ស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ានៅថ្ងៃទី ៥ ខែមីនាខាងមុខនេះ។
អង់គ្លេសស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំសម្ងាត់ ស្តីពីស្ថានភាពមីយ៉ាន់ម៉ា - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅញូវយ៉កសហរដ្ឋអាមេរិក (រូបថត៖ AFP / VNA)

មុននេះ នាថ្ងៃទី ៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពរបស់មីយ៉ាន់ម៉ា ដោយសម្តែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើពលប្រហារនៅមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យថ្នាក់ដឹកនាំយោធា ដោះលែងអ្នកជាប់ឃុំឃាំងទាំងអស់ រួមមាន លោកស្រី Aung San Suu Kyi ផងដែរ។ គួរបញ្ជាក់ថានាថ្ងៃទី ២៦ ខែកុម្ភៈ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏បានបើកសម័យប្រជុំក្រៅផ្លូវការមួយ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា ក្រោមអធិបតីភាពរបស់លោកប្រធាន  Volkan Bozkir ។

បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Christine Schraner Burgener តំណាងឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ៥០ និងអង្គការតំបន់ចំនួន ៨ បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរក ថាក្នុងកិច្ចប្រជុំនេះផងដែរ។ លោកស្រី Burgener បានអំពាវនាវសហគមន៍អន្តរជាតិឱ្យរួមដៃគ្នា ដើម្បីដោះស្រាយភាពតានតឹងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕

ប្រតិកម្មទៅវិញ