អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី

Chia sẻ
(VOVworld)  - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​
Theresa May សង្ឃឺមថា៖ ប្រទេសអង់គ្លេសនិងរុស្ស៊ី
នឹងមានការសន្ទនាបើកចំហរមួយ។ 

អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី  - ảnh 1
អង់គ្លេសមានគោលបំណងជួបសន្ទនាស្មោះត្រង់ជាមួយរុស្ស៊ី (VNA)

(VOVworld)  - នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី​ Theresa May សង្ឃឺមថា៖
 ប្រទេសអង់គ្លេសនិងរុស្ស៊ីនឹងមានការសន្ទនាបើកចំហរមួយ។ ថ្លែងមតិក្នុង
ជំនួប ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅខាងក្រៅសន្និសីទ
កំពូល ក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើ
ពិភពលោក (G20)  នៅទីក្រុង Hangzhou របស់ចិន នាយករដ្ឋមន្ត្រីអង់គ្លេស
 លោកស្រី Theresa May បានសង្កត់ធ្ងន់ថា៖ ទោះបីជាប្រទេសទាំងពីរនៅ
មានការខ្វែង គំនិតនៅសេសសល់ក្តី ប៉ុន្តែ ក្រុងឡុងសង្ឃឹមថាអាចដំណើរ
សន្ទនាជាមួយម៉ូស្គូ ហើយកសាងទំនាក់ទំនងស្មោះត្រង់និងបើកចំហរមួយ។
ទំនាក់ទំនងរវាង អង់គ្លេសនិងរុស្ស៊ីតានតឹងឡើងៗក្នុងអំឡុងប៉ុន្មានឆ្នាំ
កន្លងទៅបន្ទាប់ពីផ្ទុះឡើង សង្គ្រាមនៅអ៊ុយក្រែន ការគាំទ្ររបស់រុស្ស៊ីចំពោះ
ប្រធានាធិបតីស៊ីរី លោក Bashar al Assad និងការធ្វើឃាតចារបុរសរុស្ស៊ី
លោក Alexander Litvinhenko នៅទីក្រុង ឡុង៕ 

ប្រតិកម្មទៅវិញ