អង្គការសហប្រជាជាតិរៃអង្គាសមូលនិធិជាទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយមនុស្សធម៌

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៣ មិសា អង្គការសហប្រជាជាតិបានជូនដំណឹងអំពីការវៃអង្គាសមូលនិធិជាទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយមនុស្សធម៌ឲ្យជនស៊ីវិលនៅយេម៉ែន។ 
អង្គការសហប្រជាជាតិរៃអង្គាសមូលនិធិជាទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយមនុស្សធម៌ - ảnh 1 អង្គការសហប្រជាជាតិរៃអង្គាសមូលនិធិ
ជាទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកសម្រាប់ជំនួយមនុស្សធម៌

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃអំពីសន្និសីទស្ដីពីការរៃអង្គាសមូលនិធិននៅទីក្រុង ហ្សឺណែវរបស់ស្វីសគឺជាជោគជ័យដ៏ធំធេងមួយ។ លោករូបនេះបានលើកច្បាស់ថា៖ ក្រៅពីទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារអាមេរិកដែលវៃអង្គាសបាននោះ មានប្រទេសជាច្រើនក៏បានសន្យាផ្ដល់ជំនួយបន្ថែមទៀតនាប៉ុន្មានខែខាងមុខ។ ដូច្នេះលោកបានសម្ដែងក្ដីសុទិដ្ឋិនិយមថានឹងទទួលបានគោលដៅដំបូងគឺ ២,៩៦ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយលោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថាមធ្យោបាយតែមួយគត់ គឺភាគិទាក់ទិននានាគប្បីចរចាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពផង
ដែរ៕

ប្រតិកម្មទៅវិញ