អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg (រូបថត៖ THX/TTXVN) |
នាថ្ងៃទី ២៦ ខែមីនា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ( NATO) បានឲ្យដឹងថា សន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស NATO នៅសប្តាហ៍ក្រោយ នឹងត្រូវបានរៀបចំឡើងតាមបណ្តាញអ៊ីនធឺណែត ដោយមានការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជម្ងឺ COVID-19។
នេះនឹងជាសន្និសីទតាមអ៊ិនធឺរណែត ក្រោមអធិបតីភាពរបស់អគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg ។ ក្រៅពីសន្និសីទនេះ រាល់វិធានការបង្ការជម្ងឺផ្សេងៗទៀត ក៏ត្រូវបានអនុវត្តនៅឯទីស្នាក់ការអង្គការណាតូ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ផងដែរ៕