រោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅ Basra ប្រទេសអ៊ីរ៉ាក់។ (រូបថត៖ AFP / TTXVN) |
នាថ្ងៃដដែល បណ្តារដ្ឋមន្ត្រីនៃអង្គការ OPEC បានឈានចូលកិច្ចប្រជុំជាផ្លូវការនៅទីក្រុង Vienna (ប្រទេស អូទ្រីស) បន្ទាប់មកមានជំនួបប្រជុំរវាងរដ្ឋមន្រ្តីនៅក្រៅប្លុកនេះ ឬហៅថា OPEC + ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ ខែមីនា ដើម្បីស្វែងរកដំណោះស្រាយរារាំងសន្ទុះថមថយចុះតម្លៃប្រេងរ៉ែផងដែរ។
អារ៉ាប៊ីសាអ៊ូឌីតដែលជាប្រទេសនាំចេញប្រេងរ៉ែធំបំផុតនៅក្នុងអង្គការ OPEC បានសង្ឃឹមថាប្រទេសផលិតក្នុងនិងក្រៅប្លុកនេះ រួមមានប្រទេសរុស្ស៊ី បានឯកភាពកាត់បន្ថយទិន្នផល ពី ១ ទៅ ១.៥ លានធុងបន្ថែមទៀតក្នុងមួយថ្ងៃ នៅត្រីមាសទី ២ នៃឆ្នាំ ២០២០ ព្រមទាំងមានបំណងចង់អូសបន្លាយនូវកិច្ចព្រមព្រៀងកាត់បន្ថយប្រេងចំនួន ២,១ លានធុង/ថ្ងៃ បន្ថែមទៀត ដែលគ្រោងនឹងផុតកំណត់ក្នុងខែនេះ រហូតដល់ដំណាច់ឆ្នាំ២០២០ នេះផងដែរ៕