ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung (រូបថត៖ TTXVN) |
អញ្ជើញផ្តល់ព័ត៌មានអំពីសកម្មភាពសំខាន់ៗក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានឲ្យដឹងថា តាមគម្រោងលោកអគ្គលេខាបក្ស តូ ឡឹម នឹងមានជំនួបជាមួយអ្នកនយោបាយ និងថ្នាក់ដឹកនាំកំពូលរបស់ម៉ាឡេស៊ី ក្នុងនោះមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានសភាជាន់ទាប ប្រធានព្រឹទ្ធសភា ប្រធានគណបក្សនានា និងគណបក្សនយោបាយធំៗរបស់ប្រទេសម៉ាឡេស៊ី។ ក្រៅពីនោះ លោកអគ្គលេខាបក្សនឹងអញ្ជើញថ្លែងមតិអំពីគោលនយោបាយសំខាន់ៗ នៅសាកលវិទ្យាល័យម៉ាឡាយ៉ា ដែលជាសាកលវិទ្យាល័យធំជាងគេ និងមានកិត្យានុភាពនៅក្នុងប្រទេសម៉ាឡេស៊ី ក៏ដូចជាតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស និងគណៈប្រតិភូនឹងជួបប្រជុំជាមួយសហគមន៍ធុរកិច្ច។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung ជឿជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងមានឱកាសផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិ តំបន់ និងប្រទេសនីមួយៗ តាមនោះ បង្កើនការយល់ដឹងនិងពង្រឹងការជឿជាក់ខាងនយោបាយ។ ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះ នឹងបង្កើតមូលដ្ឋានដ៏សំខាន់មួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ ជាពិសេសលើវិស័យដែលប្រទេសទាំងពីរចាប់អារម្មណ៍ ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស និងវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការជួបប្រាស្រ័យរវាងប្រជាជនជាដើម៕